ព័ត៍មានទាន់​ហេតុការណ៏
Search

សូ ដា​នី​តា​ ៖ ​រៀន​ធ្វើ​មនុស្ស​អាត្មានិយម ខ្ញុំ​លែង​ខ្វល់​ពី​អ្នកណា​ហើយ!

ភ្នំពេញ ​៖ ​តារា​សម្ដែង​ស្រី​ចាស់​វស្សា​ កញ្ញា សូ ដា​នី​តា ថ្មីៗ​នេះ​ បាន​បញ្ចេញ​សារ​មិន​សប្បាយចិត្ត​ហាក់​មាន​ចេតនា​បង្ហាញ​ពី​វិបត្តិ​ផ្លូវចិត្ត​ផ្ទាល់ខ្លួន ​ក្រោម​ហេតុផល​ថា​ នាង​មិន​ពេញចិត្ត​ឡើយ ​លើ​ទង្វើ​របស់​បុគ្គល​មួយ​ចំនួន​ ដែល​ចូលចិត្ត​ធ្វើ​រឿង​មិន​ទទួល​ស្គាល់​ការពិត ឬ គោរព​តាម​ពាក្យសន្យា។

ផ្អែក​តាម​សារ​រៀបរាប់​របស់ ​កញ្ញា សូ ដា​នី​តា បាន​លើកឡើង​ថា ទម្លាប់​អាក្រក់​របស់ខ្ញុំ ​គឺ​និយាយ​ត្រង់​ និង​ស្មោះត្រង់​ ចូលចិត្ត​ជួយ​គេ យកចិត្តទុកដាក់​នឹង​គេ មិន​ថា​បញ្ហា​អ្វី​ឡើយ ​ខ្ញុំ​តែងតែ​លួង​លោម​គេ​ជួយ​គេ​ស្ទើរ​គ្រប់គ្នា​ តែ​ខ្ញុំ​ស្អប់​បំផុត អ្នក​ដែល​ធ្វើ​ហើយ​និយាយ​ហើយ មិន​ទទួល ស្គាល់​ថា​ខ្លួន​ធ្វើ​ហ្នឹង​។​ និយាយ តទៅ​ខ្ញុំ​ត្រូវ​រៀន​កែប្រែ​ខ្លួនឯង​កុំ​ខ្វល់​ពី​អ្នក​ដទៃ​ពេក​….​។​

តារា​ស្រី​កញ្ញា សូ ដា​នី​តា បានបញ្ជាក់​ទៀត​ថា បើ​យើង​ចង់​រួម​ផ្លូវ​ជាមួយ​មិត្តភ័ក្ដិ​ហើយ​រួម​មិនបាន អញ្ចឹង​រៀន​ដើរ​ម្នាក់ឯង រៀន​ធ្វើ​មនុស្ស​អាត្មានិយម​នឹង​គេ​ខ្លះ ​ខ្ញុំ​លែង​ខ្វល់​ពី​អ្នកណា​ហើយ តទៅ​មិន​ចាំ​បាច់​សួរនាំ ឬ​ប្រាប់​អ្វី​ខ្ញុំ​ឲ្យ​ជួយ​គិត​ទៀត​ទេ​។ ​គិត​ល្អ ធ្វើ​ល្អ និយាយ​ល្អ​ប្រាប់​គេ​ឲ្យ​ល្អ​បែរជា​មាន​កំហុស​។​

ជាមួយគ្នា ​នៃ​ការ​បញ្ចេញ​សារ​ខាងលើ​ពី​សំណាក់​តារា​ស្រី​ កញ្ញា សូ ដា​នី​តា នេះ​ដែរ​ ភ្លាមៗ​នោះ​ក៏​មាន​តារា​ប្រុស​រួម​អាជីព ​លោក យ៉ែម សំ​អូន បាន​បញ្ចេញ​ទស្សនៈ​ដែរ​ថា​ ល្អ​កែ​ទម្លាប់ ដើម្បី​អភិវឌ្ឍន៍​ខ្លួនឯង​ គឺ​ដែល​មិន​ខាត ហើយ​បើ​ពេល​ក្រោយ​ហៅ​បង​ទៅ​ដើម្បី​ទៅ​ស្ដាប់​សល់​តាំងពី​យូរ​ហើយ រវាង​អ្នកបង្កើត​បញ្ហា​ Makara Roth Sopheaktra កុំ​ហៅ​បង​ទៅ​ល្អជា​ជាង ព្រោះ​ដូច​ដឹង​បង​ស្រាប់​ហើយ អត់​ចង់​ដឹង​រឿង​ហួស​របស់​អ្នកណា​ទេ​។​

លោក យ៉ែម សំ​អូន បាន​និយាយ​ទៀត​ថា​ ព្រោះ​បង​មិន​ជា​ជុំ​ពួក​មនុស្ស​ប្រុស ដែល​តែ​ស្ករ នៅ​ពីមុខ​ល្អ នៅក្រោយ​និយាយដើម សូម្បីតែ​ស្រី ដោយ​មិន​ច្បាស់​រឿង​គេ​ផង បង​សម្លាប់​អាក្រក់​មួយ ចូល​ចិត្ត​ថា​នៅ​ចំពោះមុខ​និង មិន​ថា​ពាក្យ អាក្រក់ និង​ពាក្យ​ល្អ ព្រោះតែ​ស្រលាញ់ ហើយ​ដូច​ដឹង​បង​ស្រាប់​ពេលវេលា​របស់​បង​អត់​មាន​ច្រើន​សម្រាប់​មនុស្ស​ច្រើន​ប៉ុន្មាន​ទេ ហើយក៏​អត់​ចូលចិត្ត ពីក្រោយ​ខ្នង ហើយ​នៅមុខ​និង​ធ្វើជា​ល្អ​យក​គួរ អត់​ទេ​ណា ព្រោះ​បង​មិន​មែន​ជា​ជំពូក​មនុស្ស​ប្រុស​ដែល​ស្លៀក​សារុង ដែរ​រក្សា​លំនឹង​របស់​ខ្លួនឯង​អូន​។ ​បង​ក៏​កែប្រែ​ដែរ អ្នក​ដែល​និយាយ​លើស​ពី​បង​ដូច​មុន បង​ទុកឲ្យ​ហើយ ទោះបី​ដឹង​ថា​សួរ និង​ឆ្លើយ​ដាក់គ្នា​ពីមួយ​ទៅមួយ​ក៏ដោយ តោះ​ទៅ​ធ្វើ​ការ​…៕