ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​អូស្ត្រាលី​ជួបប្រទះ​ឆ្នាំ​ក្តៅ​បំផុត​ទី​បី​ក្នុង​កំណត់ត្រា​នៅ​ឆ្នាំ​២០១៨

ការិយាល័យ​ឧតុនិយម​បាន​ឲ្យ​ដឹងថា ប្រទេស​អូស្ត្រាលី​បាន​ស្ថិតក្នុង​ឆ្នាំ​ក្តៅ​បំផុត​លើក​ទី​បី​ក្នុង​កំណត់ត្រា​សម្រាប់​ឆ្នាំ​២០១៨​ដែលជា​ឆ្នាំ​មួយ​ត្រូវបាន​សម្គាល់​ដោយ​គ្រោះរាំងស្ងួត​យ៉ាងធ្ងន់ធ្ងរ​នៅក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​និង​រដូវ​ឆេះ​ព្រៃ​ដ៏​យូរអង្វែង​ខណៈ​លក្ខខណ្ឌ​ក្តៅ​ស្ងួត​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​

សីតុណ្ហភាព​អតិបរមា​នៅ​ទូទាំងប្រទេស​អូស្ត្រាលី​គឺ​ក្តៅ​បំផុត​លើក​ទី​២​ក្នុង​កំណត់ត្រា​ដែលមាន​១.៥៥​អង្សា​សេ​លើស​កម្រិត​មធ្យម​ប៉ុន្តែ​ស្ថិតនៅក្រោម​ឆ្នាំ​ក្តៅ​បំផុត​ក្នុង​ឆ្នាំ​២០១៣​។​

ការិយាល័យ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​អាកាសធាតុ​ប្រចាំឆ្នាំ​របស់ខ្លួន​ថា សីតុណ្ហភាព​ជា​មធ្យម​នៅ​ទូទាំងប្រទេស​អូស្ត្រាលី​ក្នុង​ឆ្នាំ​២០១៨​គឺមាន​១.១៤​អង្សា​សេ​លើស​កម្រិត​មធ្យម​សម្រាប់​ឆ្នាំ​១៩៦១​ដល់​ឆ្នាំ​១៩៩០​។​

បរិមាណ​ទឹកភ្លៀង​ប្រចាំឆ្នាំ​គឺមាន​កម្រិត​ទាប​បំផុត​ទី​៧​ក្នុង​កំណត់ត្រា​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​។​
​អ្នកវិទ្យាសាស្ត្រ​អាកាសធាតុ​ជាន់ខ្ពស់​លោក Lynette Bettio បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​វា​គឺជា​ឆ្នាំ​ដ៏​លំបាក​មួយ​សម្រាប់​ប្រជាជន​ដែល​កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត​”​។​

លោក Karl Braganza ប្រធាន​ផ្នែក​ត្រួតពិនិត្យ​អាកាសធាតុ​របស់​ការិយាល័យ​នេះ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​រយៈពេល​៣​ខែ​ខាងមុខនេះ មើលទៅ​នឹងមាន​ការបន្ត​នូវ​លក្ខខណ្ឌ​ក្តៅ​និង​ស្ងួត​ដូចដែល​យើង​បានឃើញ​ជាក់ស្តែង​ក្នុង​រយៈពេល​២៤​ខែ​ចុង​ក្រោយនេះ​”​។​

លក្ខខណ្ឌ​អាកាសធាតុ​ដូចជា​El Nino​ដែល​បាន​បំផ្លាញ​នៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ក៏​អាច​ទប់ស្កាត់​ទឹកភ្លៀង​នៅ​ឆ្នាំនេះ​ផងដែរ​ថ្វីបើ​វា​មិន​ច្បាស់លាស់​ថា​តើ​វា​នឹង​វិវឌ្ឍ​​យ៉ាងណាក៏ដោយ​។​

សម្រាប់​ឆ្នាំ​២០១៨ ទឹកភ្លៀង​របស់​ប្រទេស​អូស្ត្រាលី​មាន​កម្រិត​១១​ភាគរយ​ទាប​ជាង​កម្រិត​មធ្យម​សម្រាប់​ឆ្នាំ​១៩៦១​ដល់​ឆ្នាំ​១៩៩០​ដែលមាន​កម្រិត​៤១៣​មី​លី​ម៉ែត្រ​ដែល​ការិយាល័យ​នេះ​បាន​និយាយថា​ដោយសារតែ​ភាពប្រែប្រួល​ធម្មជាតិ​និង​ការប្រែប្រួល​អាកាសធាតុ​៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114