ព័ត៍មានទាន់​ហេតុការណ៏
Search

ក្លិប​បឹងកេត ស្វែង​រកបាន​យុវជន​ថ្នាល​៤៦​រូប​ក្រោយ​ជម្រុះ​ចេញពី​បេក្ខជន​ជិត​២០០​នាក់​

ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានប្រកាស​លទ្ធផល​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​ថា​ ក្លិប​ស្វែង​រកឃើញ​កីឡាករ​៤៦​នាក់​ហើយ​ដើម្បី​ដាក់ចូល​ក្នុង​យុវជន​ថ្នាល​ក្រោម​អាយុ​១៧​ឆ្នាំ (U17) របស់​ខ្លួន​ក្រោយ​ជម្រុះ​ចេញពី​បេក្ខជន​ប្រមាណ​ជិត ខណៈ​បេក្ខជន​ភាគច្រើន​គឺ​ត្រូវតែមាន​ឆ្នាំ​កំណើត​ចាប់ពី​ឆ្នាំ​២០០២ ឡើងទៅ​។

កីឡាករ​ទាំង​៣៤​រូបនោះ​មានដូចជា ហៃ លាង​ហុង​,​ឡេង នភា​, វឿន រ៉ាវី​,​សែម ច័ន្ទ​វិចិត្រ​, ពៅ​វី មុន្នី​បុត្រា​,​អេ​ម ផល​និ​ត​,​យ៉​ន សំណាង​,​រួត ច័ន្ទ​តារា​, វ៉ា តារា​, ណាយ ឆេង​ប៉ាវ​, សោម រត្ត​នៈ​ចាន់ថន​, អ៊ុំ ពិសិដ្ឋ​, រតនៈ មុនី​, លាវ ប្រាជ្ញ​សម្បូរ​,​វន សុ​ខៃ​តុ​,​ម៉ូ​ហាំ​ម៉ាត់ អា​រី​ហ្វី​ន​,​ភាព សុផាន់​ណា​, ជឿន ពិសាខ​បូរ​មី​,​នី បញ្ញា​, រ៉​សេត អា​ហ្វី​នី​, ម៉ុ​ន ពេ​ជ​, ស្រ៊ុន ដា​រ៉ូ​, សួន ស័​ក្ត​,​ស្រ៊ុន សេងហុង​,​រិ​ន សុធា​រិ​ទ្ធ​,​ទីន ស​លី​ហ៊ិ​ន​, Lim Jet Raeksmey, Lim Aarun Raymond, សិទ្ធី សាមី​ឌី​, Koichi Keita, ណា​ល់ ស្ទី​វិ​ន​ដា​ឬ​ទ្ធ​, អា​រ៉ា​ហ្វី​ន វ៉ាន់​នី​, សៅ ចិ​ត្រា និង សា​វិ​ន រ៉ា​និ​ត​។

បេក្ខជន​ដែលជា​ប់​ឈ្មោះ​ទាំងអស់​ខាងលើ​អាចទាក់ទង​ទៅកាន់​ក្លិប​ដើម្បី​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុម​។ សម្រាប់​ព័ត៌មាន​បន្ថែម​បេក្ខជន​ទាំងអស់​ត្រូវ​ទាក់ទង​ទៅកាន់​ក្រុមការងារ​បឹងកេត តាមរយៈ​អាសយដ្ឋាន​ផ្ទះ​លេខ​B01 បូរី​សាន់វេ​ទួលគោក សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក ឬ​ទំនាក់ទំនង​តាមរយៈ​ទូរស័ព្ទ​លេខ 097 548 7777 / 078 333 749 / 096 7788117 រៀងរាល់​ម៉ោង​ធ្វើការ​។

​ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅក្រៅ​ស្រុក​វិញ​ក្រុម​ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President’s Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។ នៅ​ឆ្នាំ​២០១៨​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី​២ប្រចាំ​ទ្វីប​អាស៊ី​ AF Cup ផង​ដែរ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​ដូច​គ្នា៕