ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​១០​មករា ​យានយន្ត​ល្មើស​១១៣៣​គ្រឿង​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុប​ចំនួន​១១៣៣​គ្រឿង អប់រំ​ចំនួន​១៥០​គ្រឿង និង​ពិន័យ ចំនួន​៩៨៣​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល​១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩ ចំនួន​៧០៤៨​គ្រឿង អប់រំ​ចំនួន​២០៣០​គ្រឿង និង​ពិន័យ ចំនួន​៥០១៨​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅ​ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩ សរុប​រួម ចំនួន​២៥០៤៤​គ្រឿង អប់រំ​ចំនួន​១៣១៦​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន​៣៩៦៤​គ្រឿង ( មួក​៣០៣៨​គ្រឿង និង​កញ្ចក់​៨៤៤គ្រឿង ស្រវឹង ( គ្មាន ) និង​យាន​ផ្សេងៗ ចំនួន២០៤​គ្រឿង) ។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន១១៣​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ រកឃើញ​យានយន្ត​ល្មើស ចំនួន​៩​គ្រឿង អប់រំ​ចំនួន​៣​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន​៦​គ្រឿង៕