ព័ត៍មានទាន់​ហេតុការណ៏
Search

ពិតជា​អស្ចារ្យ​ណាស់​! ទិញ​ស្មា​ត​ហ្វូ​ន OPPO ស៊េរី​ណាមួយ​ក៏បាន​ នឹង​មាន​ឱកាស​ឈ្នះ​មហា​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់

ភ្នំពេញ ​៖ ឱកាស​មាស ឱកាស​ប្រាក់​ឆ្នាំ​ថ្មី ២០១៩ មកដល់​ហើយ​សម្រាប់​ការ​ជាវ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ណាមួយ​របស់​ក្រុមហ៊ុន OPPO​ តាម​ហាង​ទូរស័ព្ទ​លក់​ផលិតផល​OPPO​ទូទាំងប្រទេស​ចាប់ពី​ថ្ងៃ​ទី​០១​ខែ​ធ្នូ ឆ្នាំ​២០១៨ ​ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ នេះ លោកអ្នក​នឹងមាន​ឱកាស​ក្នុងការ​ផ្សង​សំណាង​តាមរយៈ​លេខ IMEI របស់​ស្មា​ត​ហ្វូ​ន​នេះ ​ដើម្បី​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដូចជា​នា​ឡិ​កា​ដៃ​ម៉ាក​ល្បី LONGINES សរុប​ចំនួន​៤​រង្វាន់​, នាឡិកា​ម៉ាក CK សរុប​ចំនួន​៤០​រង្វាន់ និង​កាបូប Lacoste សរុប​ចំនួន​៨០​រង្វាន់​។​

​ការចាប់​ឆ្នោត​ផ្សងសំណាង​មាន​៤​លើក​ ដែល​នឹង​មានការ​បង្ហោះ​ឈ្មោះ​អ្នកឈ្នះ​រង្វាន់​លើ​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន​OPPO​។ ​

ចំពោះ​កម្មវិធី​ចាប់​រង្វាន់​នឹង​ប្រព្រឹត្តិ​ដូចខាងក្រោម​ ៖​ ការចាប់​ឆ្នោត​លើក​ទី​១ ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៨​។ ការចាប់​ឆ្នោត​លើក​ទី​២ ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​។ ការចាប់​ឆ្នោត​លើក​ទី​៣ ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ ២០១៩​។ ការ​ចាប់​ឆ្នោត​លើក​ទី​៤ ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៩​។​ គួរ​រំលឹក​ផង​ដែរ​ថា ក្រុមហ៊ុន OPPO ផ្តល់​សំណាង​ជូន​អតិថិជន​ចំនួន​២​លើក​រួច​មក​ហើយ ​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៨​។

​សម្រាប់​ការ​ចាប់​ឆ្នោត​១ លើកៗ​គឺមាន​ការផ្តល់​រង្វាន់​សរុប​ចំនួន​៣១​រង្វាន់ (​នាឡិកាដៃ​ម៉ាក​ល្បី LONGINES ចំនួន​១​រង្វាន់​, នាឡិកា​ម៉ាក CK ចំនួន ១០ រង្វាន់​និង​កាបូប​Lacoste ចំនួន​២០​រង្វាន់​)​។

សម្រាប់​អតិថិជន​ពីមុន​ដែល​ទិញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ណាមួយ​ពី​ក្រុមហ៊ុន OPPO នៅ​ចន្លោះ​ថ្ងៃទី​០១ ​ខែធ្នូ ឆ្នាំ​២០១៨​ ដែល​មិនទាន់​មានសំណាង​ត្រូវ​រង្វាន់ សូម​កុំ​អស់សង្ឃឹម​អ្វី​លោកអ្នក​នៅតែមាន​ឱកាស​ដើម្បី​ឈ្នះ​រង្វាន់​២​លើក​ទៀត​ផងដែរ​។​

​តោះ នៅចាំ​អី​ទៀត​? សូម​ប្រញាប់​រួសរាន់​ឡើង មក​ទិញ​ស្មា​ត​ហ្វូ​ន OPPO ស៊េរី​ថ្មី​ណាមួយ​ក៏បាន​ចាប់ពី​ឥឡូវនេះ​រហូតដល់​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៩ តែប៉ុណ្ណោះ ដើម្បី​មានឱកាស​ឈ្នះ​មហា​រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះ​ក្រុមហ៊ុន OPPO​។

គួរបញ្ជាក់​ផងដែរ​ថា ស្មា​ត​ហ្វូ​ន OPPO គឺមាន​សន្ទុះ​គាំទ្រ​យ៉ាងខ្លាំង​ក្លា និង​ប្រជាប្រិយ​ភាពខ្លាំង​មែន​ទែន​នៅក្នុង​ទីផ្សារ​អន្តរជាតិ និង​ប្រទេស​កម្ពុជា​ដោយសារតែ​ស្មា​ត​ហ្វូ​ន​ទាំងនេះ​មាន​រូបរាង​កាលី​ប​ទាន់​សម័យ បច្ចេកវិទ្យា​ទំនើប និង​ភ្ជាប់​ជាមួយ​កំពូល​កាមេរ៉ា​ថតរូប Selfies ស្អាត​ទាក់ទាញ​បំផុត​។ ​រីឯ​ម៉ាក​ដែល​ទទួលបាន​ការ​គាំទ្រ​ខ្លាំង នៅ​ក្នុង​ទីផ្សារ​កម្ពុជា គឺ OPPO F9, OPPO R17 Pro , OPPO A7៕



TAG