ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ដើរចូល​ក្នុង​តំបន់​ហាមឃាត់ ត្រូវ​កង​ល្បាត​ទី​២ វរៈ​កងការពារ​ព្រំដែន​គោក​៤០៣​ចាប់​ឃាត់ខ្លួន​

ឧ​ត្ត​រ​មានជ័យ​ ៖ នៅវេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩ កង​ល្បាត​ទី​២ វរៈ​កង​ការពារ​ព្រំដែន​គោក​លេខ​៤០៣​ បាន​ឃាត់ខ្លួន​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ ភី​ផាត់ ណា​រ៉ាត់ ភេទ​ស្រី អាយុ​៥២​ឆ្នាំ​រស់នៅ ភូមិ​សាយ​គ្រី​សិប​ហុក ឃុំ​លាង​ម៉ៃ ស្រុក​បាន​គ្រួ​ត ខេត្ត​បូរី​រាំ​ប្រទេស​ថៃ ពីបទ​ឆ្លងដែន​ខុសច្បាប់ នៅ​ចំណុច​UA(974.73 85 708)​ ជាប់​នឹង​ព្រំដែន​កម្ពុជា ថៃ ស្ថិតនៅ​ក្នុង​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ទាហាន​កង​ល្បាត​ទី​២ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​ជនជាតិ​ថៃ ដែល​ឃាត់ខ្លួន​ខាងលើ​នោះ នៅមុខ​បន្ទាយ​កង​ល្បាត​ទី​២ វរៈ​កងការពារ​ព្រំដែន​គោក​លេខ​៤០៣ ក្រោយពី​ការសួរនាំ​ជនសង្ស័យ​បាន​ឆ្លើយ​ថា ខ្លួន​ដើររក​កូន​ឈ្មោះ ប៊ុន​ធឹង កិ​តុ​ប ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ធ្វើជា​ទាហាន​ប៉ា​រ៉ា មិន​ដឹង​ជា​នៅ​ទី​ណា​។

បច្ចុប្បន្ន ជនសង្ស័យ ​ជា​ស្ត្រី​ជនជាតិ​ថៃ​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​បន្ទាយ​កង​ល្បាត​ទី​២ រង់ចាំ​បទបញ្ជា​ពី​ថ្នាក់លើ​ថា ឲ្យ​ដោះលែង ​ឬ​អនុវត្ត​តាម​នីតិវិធី​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114