ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១០​មករា ​កើតឡើង​៦​លើក ​ស្លាប់​២​នាក់​ របួសធ្ងន់​ស្រាល​៩​នាក់​

​ភ្នំពេញ ​៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន​៦​លើក ( យប់​៤​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ ( ប្រុស ) រង​របួស​ធ្ងន់​៦​នាក់ ( ស្រី​២​នាក់ ) និង​រង​របួស​ស្រាល​៣​នាក់ ( ស្រី​៣​នាក់ ) ក្នុង​នោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​៦​នាក់ ( យប់​៤​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១០​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន​៧​គ្រឿង រថយន្ត​ធុន​តូច ចំនួន២​គ្រឿង និង​រថយន្ត​ធុន​ធំ ចំនួន១​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន២​លើក ( ស្លាប់១​នាក់ ) , មិន​ប្រកាន់​ស្តាំ២​លើក ( ស្លាប់១​នាក់ ) , និង បត់​គ្រោះថ្នាក់២​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន១​លើក និង​ផ្លូវ​ខេត្ត ចំនួន៥​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន៤​លើក រថយន្ត​ធុន​តូច ចំនួន១​លើក និង​រថយន្ត​ធុន​ធំ ចំនួន១​លើក។ រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន រាជធានី​ភ្នំពេញ​២​លើក ស្លាប់ ២​នាក់ របួស១​នាក់ និង​ខេត្តក្រចេះ​១​លើក របួស៤​នាក់ ( ស្រី៣​នាក់ )។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​១០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៩ កើតឡើង ១០៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤៣​នាក់ របួស​សរុប​២២០​នាក់ ក្នុងនោះ​របួសធ្ងន់​១៣០​នាក់ និង​រងរបួស​ស្រាល​៩០​នាក់៕