ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃទី​១០​មករា​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​២២​ករណី​ ឃាត់​ជនសង្ស័យ​៧៥​នាក់​

ភ្នំពេញ ៖ យោង​តាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួល​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩ សមត្ថកិច្ច ចម្រុះ​ទូទាំងប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន​២២​ករណី ឃាត់​៧៥​នាក់ (​ស្រី​៩​នាក់​) វត្ថុតាង​ចាប់យក សរុប​មេ​តំ​ហ្វេ​តា​មីន (ice) ៤១១,៨​ក្រាម និង ២៧​កញ្ចប់​តូច កេ​តា​មីន​ទឹក១២៥០​ដប។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប រួមមាន ជួញដូរ​១៦​ករណី ឃាត់​៣៥​នាក់ (​ស្រី​៥​នាក់​) និង​ប្រើប្រាស់​៦​ករណី ឃាត់​៤០​នាក់ (​ស្រី​៤​នាក់​)។ អនុវត្ត​ដីកា ​៖ ដីកា​១​ករណី ចាប់​ជនសង្ស័យ​១​នាក់។ អាវុធហត្ថ​ ៖ បង្ក្រាប​ជួញដូរ​១​ករណី ឃាត់​២​នាក់ (​ស្រី​០​នាក់​)។ អ្នកមាន​ផ្ទុក​សារធាតុ​ញៀន​៤០​នាក់ ជួញដូរ​០​នាក់​/៣៥​នាក់ និង​ប្រើប្រាស់​៤០​នាក់​/៤០​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ​១០​អង្គភាព រួមមាន Police : ១០​អង្គភាព ១ / មន្ទីរ​ ៖ ជួញដូរ​៤​ករណី ឃាត់​៤​នាក់ ប្រើប្រាស់​៣​ករណី ឃាត់​១៥​នាក់ ចាប់យក​ice ២០,៤១​ក្រាម​។ ២ / បន្ទាយ​មាន​ជ័យ​ ៖ ជួញដូរ១​ករណី ឃាត់៤​នាក់ ប្រើប្រាស់០​ករណី ឃាត់១៤​នាក់ ចាប់យក​ice ២,៦៤​ក្រាម​។ ៣ / បាត់ដំបង​ ៖ ជួញដូរ១​ករណី ឃាត់១​នាក់ ប្រើប្រាស់២​ករណី ឃាត់៥​នាក់ ចាប់យក​ice ៦,២៦​ក្រាម​។ ៤ / កំពង់ចាម ​៖ ជួញដូរ១​ករណី ឃាត់៤​នាក់ ចាប់យក​ice ១៥​កញ្ចប់​តូច​។ ៥ /កំពង់ឆ្នាំង ​៖ ជួញដូរ ១​ករណី ឃាត់២​នាក់ ចាប់យក​ice ៣៦៤,៦៩​ក្រាម និង​កេ​តា​មីន​១២៥០​ដប​។ ៦ / កោះកុង ​៖ ជួញដូរ១​ករណី ឃាត់​២​នាក់ ចាប់យក​ice ០,០៥​ក្រាម​។ ៧ /សៀមរាប​ ៖ ជួញដូរ​១​ករណី ឃាត់​៤​នាក់ ចាប់​យក​ice ១០,៦​ក្រាម​។ ៨ / ស្វាយរៀង ​៖ អនុវត្តន៍​ដីកា១ ចាប់១​នាក់​។ ៩ /ត្បូងឃ្មុំ ៖ ជួញដូរ​១​ករណី ឃាត់​២​នាក់ ចាប់យក​ice ៦,៧៥​ក្រាម​។ ១០ / រាជធានី​ភ្នំពេញ​ ៖ ជួញដូរ​៤​ករណី ឃាត់​១០​នាក់ ប្រើ​ប្រាស់​១​ករណី ឃាត់​៦​នាក់ ចាប់យក​ice ១២​ កញ្ចប់​តូច​។ PM : ១​អង្គភាព ១ / រាជធានី​ភ្នំពេញ ​៖ ជួញដូរ១​ករណី ឃាត់២​នាក់ ចាប់យក​ice ០,៤០​ក្រាម​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល​១២​ខែ (​គិតពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃទី​២០ ខែ​ធ្នូ​) ឆ្នាំ​២០១៨ សរុប 7823​ករណី ឃាត់​មនុស្ស 15822​នាក់ ស្រី 1300​នាក់ (​ជនបរទេស 310​នាក់ ស្រី 48​នាក់ មាន 24​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4932​ករណី ឃាត់ 8846​នាក់ (​ស្រី 890​នាក់​) និង​ប្រើប្រាស់ 2891​ករណី ឃាត់ 6976​នាក់ (​ស្រី 410​នាក់​)។ អនុវត្ត​ដីកា​ ៖ 235​ដីកា ឃាត់ 227​នាក់ (​ស្រី 9​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 532kg 174,57g កញ្ឆា​ក្រៀម 74kg 146g និង 164925​ដើម។ សម្ភារៈ​ចាប់យក រួមមាន រថយន្ត 94​គ្រឿង ម៉ូតូ 2230​គ្រឿង ទូរស័ព្ទ 5924​គ្រឿង ជញ្ជីង 376​គ្រឿង អាវុធ​ខ្លី 26​ដើម និង អាវុធ​វែង 13​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​សរុប 173​ករណី ឃាត់​មនុស្ស 394​នាក់ ស្រី 32​នាក់ (​ជនបរទេស 0​នាក់ ស្រី 0​នាក់ មាន 0​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 93​ករណី ឃាត់ 198​នាក់ (​ស្រី 18​នាក់​) និង​ប្រើប្រាស់ 80​ករណី ឃាត់ 196​នាក់ (​ស្រី 14​នាក់​)។ អនុវត្ត​ដីកា ​៖ 7​ដីកា ឃាត់ 7​នាក់ (​ស្រី 0​នាក់​) សារធាតុ​ញៀន​គ្រប់​ប្រភេទ 1Kg 787,55g និង 226​កញ្ចប់ កញ្ឆា​ក្រៀម 16,59g និង 0​ដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114