ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទះឃើញ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន លើ​ស្រុក​ចំនួន​២

​បាត់ដំបង ៖ គ្រាប់កាំភ្លើង និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាច្រើន​គ្រាប់ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅលើ​ដីចម្ការ ខណៈដែល​ពលរដ្ឋ​ទាំង​នោះបាន​ភ្ជួរ​ដី​ចម្ការ​របស់​ពួកគាត់ នៅក្នុង​ភូមិសាស្ត្រ នៃ​ស្រុក​ចំនួន២។​

​យោងតាម​របាយការណ៍​ដែល​កម្ពុ​ជាថ្មី ទទួលបាន​គឺ​នៅវេលា​ម៉ោង៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩ មាន​ពលរដ្ឋ​ម្នាក់ ឈ្មោះ ម៉ាប់ ធី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​បា​ដាក​ត្បូង ឃុំ​រស្មី​សង្ហារ ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង បាន​ភ្ជួរ​ដីចម្ការ​នៅត្រង់ចំណុច បឹង​ត្រាវ ក្នុងភូមិ​សាស្ត្រ​ខាងលើ ក៏​បាន​ប្រទះឃើញ គ្រាប់​មិនទាន់​ផ្ទុះ​មួយចំនួន ក្នុងនោះ​មាន ក្បាល​គ្រាប់​៨២mm ចំនួន​០៤​គ្រាប់ គ្រប់​ដេ​កា​៨២​ចំនួន០៤​គ្រាប់ គ្រាប់​បេ​៤១​ចំនួន​០១​គ្រាប់ គ្រាប់មីន​ប្រភេទ​៦៩​ចំនួន ០១​គ្រាប់ ក្បាល​គ្រាប់​មិនទាន់​ផ្ទុះ​ដទៃទៀត​ចំនួន ២៦​គ្រាប់។​

​លុះ​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ដដែល មាន​ប្រជាពលរដ្ឋ​ឈ្មោះ ហ៊ិ​ន យន់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់​នៅ​ភូមិ​បុស្ស​ស្អំ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ​ខេត្ត​បាត់ដំបង បាន​ប្រទះឃើញ​ក្បាល​គ្រាប់​ទំហំ៨៥​មិល្លីម៉ែត្រ ដែល​សល់​ពី​សម័យ​សង្គ្រាម​នៅក្នុង​ចម្ការ​របស់​គាត់​ហើយក៏​របាយការណ៍​ជូន​សមត្ថកិច្ច​ផង​ដែរ។​

​បច្ចុប្បន្ន ក្បាល​គ្រាប់ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទាំងអស់នេះ ត្រូវបាន​អាជ្ញាធរ​ប្រគល់​ទៅឲ្យ​អង្គភាព​ស៊ីម៉ាក់​ហើយ ដើម្បី​យកទៅ​កម្ទេចចោល​តាម​ជំនាញ​របស់​អង្គភាព៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114