ព័ត៍មានទាន់​ហេតុការណ៏
Search

ឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ សូ​គី​មិច​ ខណៈ​បូម​ប្រេង​ចូល​ស៊ីទែន​ស្តុក​ ​

ភ្នំពេញ​ ៖​ ស្ថានីយ​ប្រេង សូ​គី​មិច មួយ​កន្លែង ​ស្ថិតនៅ​ក្នុង​ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ខណៈ​បូម​ប្រេង​ចូល​ស៊ីទែន​ស្តុក​ សង្ស័យ​ឆ្លង​ម៉ូទ័រ។​

ហេតុការណ៍​នេះ​ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩​នេះ។

តាម​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ស្ថានីយ​ប្រេង​ខាងលើ ផ្តើម​ចេញពី​រថយន្ត​ស៊ីទែន​ដឹក​ប្រេង​របស់​ស្ថានីយ​បូម​ប្រេង​ទម្លាក់​ចូល​ស្តុក ហើយ​ខណៈ​ដែល​កំពុង​បូម​ប្រេង​បញ្ចេញ​ពី​ស៊ីទែន សង្ស័យ​ឆ្លង​ម៉ូទ័រ ទើប​ឆាបឆេះ​រាល​បែបនេះ។

ភ្លាមៗ ​អាជ្ញាធរ​សង្កាត់​ ខណ្ឌ និង​សមត្ថកិច្ច រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង ​បាន​ចេញទៅ​អន្តរាគមន៍ អស់​រយៈពេល​ជិត​មួយ​ម៉ោង​ ទើប​គ្រប់គ្រង​បាន ហើយ​ភ្លើង​បាន​រលត់ទៅវិញ​ហើយ ​មិន​រាល​ដាល​ទៅដល់​លំនៅដ្ឋាន​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​នោះ​ទេ។

បើ​ទោះបី​យ៉ា​ណា​ ទំហំ​ នៃ​ការខូចខាត​យ៉ាងណា​នោះ សមត្ថកិច្ច អាជ្ញាធរ មិន​ទាន់​បាន​វាយតម្លៃ​នៅ​ឡើយ រង់ចាំ​ស្រាវជ្រាវ​ជា​មុន​សិន៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114