ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​មួយ​គ្រឿង​ បុក​គោយន្ត​កន្ត្រៃ​យ៉ាង​ពេញទំហឹង ​រងរបួស​ធ្ងន់ ​

​​ឧ​ត្ត​រ​មានជ័យ​ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង គោយន្ត​កន្ត្រៃ និង ម៉ូតូ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ជាប់​នឹង​កែង​ខាងត្បូង ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ស្ថិតក្នុង​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង បណ្តាល​ឲ្យ​មនុស្ស​រង​របួសធ្ងន់​ចំនួន​០១​នាក់ កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩​។

សមត្ថកិច្ច​ចរាចរណ៍​ក្រុង​សំរោង​បាន​ឲ្យ​ដឹងថា ​ជនរងគ្រោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​មាន​ឈ្មោះ ក្រាញ ទិវា ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​មន្ត្រីរាជការ បើកបរ​ម៉ូតូ​ម៉ាក សង (​ទ្រី​ម​) សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ បើកបរ​ពី​កើត មក​លិច ស្រាប់តែ​មកដល់​ផ្លូវបំបែក​ជា​បួន ក៏​បត់​ឆ្វេង (​ទិស​ទៅ​ត្បូង​) បុក​ជាមួយ​គោយន្ត​កន្ត្រៃ​តែម្តង បណ្តាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ង​។​

រីឯ​ម្ចាស់​គោយន្ត​កន្ត្រៃ​បើកបរ​ដោយ ឈ្មោះ ម៉ូ​ន សូ​គ្រាស ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង​វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បើកបរ​គោយន្ត​ពី​ជើង​ទៅ​ត្បូង​។ ​ក្រោយ​កើត​ហេតុ​ កម្លាំង​ជំនាញ​ក្រុង ​ចុះ​ធ្វើការ​វាស់វែង និង​យក​វត្ថុ​តាំង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ក្រុង​សំរោង រង់ចាំ​កា​រ​សម្របសម្រួល​តាម​នីតិវិធី​ច្បាប់។​ ដោយ​មូលហេតុ ៖ ភាគី​ទាំងសងខាង​បើកបរ​ខ្វះ​ការប្រុងប្រយ័ត្ន។ បច្ចុប្បន្ន ជនរងគ្រោះ ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ឧ​ត្ត​រ​មាន​៕




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114