ព័ត៍មានទាន់​ហេតុការណ៏
Search

ល្បាត​ឃាត់ខ្លួន​មនុស្ស​៦​នាក់ ​និង​ថ្នាំញៀន​២​កញ្ចប់​

​ភ្នំពេញ ​៖ ជនសង្ស័យ​ចំនួន​៦​នាក់ ត្រូវ​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​១​ ល្បាត​ពេលយប់​ ឈានដល់​ការ​ឃាត់ខ្លួន​រួម​ថ្នាំញៀន​២​កញ្ចប់​ផងដែរ​ តែ​មិនទាន់​ដឹងថា​ថ្នាំ​នោះ ​វា​ពាក់ព័ន្ធ​ដល់​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ ​រង់ចាំ​សួរនាំ​សិន ដែល​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១០ ​ខែមករា​ ឆ្នាំ​២០១៩​ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង​ ទល់មុខ​ក្លិប​មិ​ត​ណាយ​ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទី​១​.ឈ្មោះ ខន ភ​ត្រា អាយុ​២៦​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ទី​១ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ទី​២.​ឈ្មោះ ឃួន ចន្ថា ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ​នៅ​ខណ្ឌ​មានជ័យ។ ទី​៣.​ឈ្មោះ ម៉ៅ គ​ន្ធា ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​ប្លុក​ផ្ទះ​ឡ​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ទី​៤​.ឈ្មោះ សោម ឈុ​យ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ទី​៥.​ឈ្មោះ ញឹម រី ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ ​ស្នាក់នៅ​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ទី​៦​.ឈ្មោះ វណ្ណ នី​ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ ​មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់​ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
.
តាម​ប្រភពព័ត៌មាន​ពី​កម្លាំង​នគរបាល​បានឲ្យ​ដឹងថា នៅមុន​ពេល​ឈានដល់​ការ​បង្ក្រាប​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​១ ​បានចេញ​ល្បាត​នៅក្នុង​ភូមិសាស្ត្រ​ដែល​ស្មុគស្មាញ ដោយមាន​កម្លាំង​ចំនួន​៥​នាក់​ ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង បានចេញ​ល្បាត​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង នៅ​ម្តុំ ក្លិប មិ​ត​ណាយ ដែល សំបូរ​ទៅដោយ​បទល្មើស គឺមាន​អ្នកលក់​ថ្នាំញៀន​នៅមុខ ក្លិប សឹង​រាល់ថ្ងៃ​យន់។​ បន្ទាប់មក​កម្លាំង​សមត្ថកិច្ច​បាន​ឃើញ​ជនសង្ស័យ​ឈរ​ផ្ដុំគ្នា ដែល​មាន​គ្នា​៦​នាក់​ ហើយ សមត្ថកិច្ច​បាន​ឆែកឆេរ​បាន​រកឃើញ​ថ្នាំញៀន​ចំនួន​២​កញ្ចប់ តូច​នៅលើ​ដី ដែល​ជនសង្ស័យ​ទាំងនោះ​បោះចោល ហើយ​ពេលនោះ​ក្រុម​ជនសង្ស័យ​បាន​ឆ្លើយ​បដិសេធ​រៀងៗ​ខ្លួន ថា​ មិនមែនជា​របស់ខ្លួន បន្ទាប់មក សមត្ថកិច្ច នាំ​ជនសង្ស័យ​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចោមចៅ​ទី​១​ ដើម្បី​ធ្វើការ​សួរនាំ។​

ក្រោយពេល​សាកសួរ ​ជនសង្ស័យ​ទាំង​៦​នាក់ ​នៅ​ប៉ុស្តិ៍​មួយ​ជំហាន​ពួកគេ បាន​ឆ្លើយ​បដិសេធ​រៀងៗ​ខ្លួន​ថា ថ្នាំញៀន​នេះ​មិនដឹង​ជា​រប​ស់​នរណា​ម្នាក់​នោះឡើយ បន្ទាប់មក សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី​១​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​សាកសួរ​បន្ត៕