ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump ជំរុញ​ផែនការ​ជញ្ជាំង​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ព្រំដែន​អាមេរិក – ម៉ិ​ក​ស៊ិ​ក​

លោក​ប្រធានាធិបតី Donald Trump បាន​ព្រមាន​អំពី​ឃាតក ​និង​ក្រុមជើងកាង​រីក​រាលដាល​ទូទាំងប្រទេស​អំឡុង​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​ព្រំដែន​អាមេរិក – ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ជំរុញ​តម្រូវការ​របស់គាត់​សម្រាប់​ជញ្ជាំង​ព្រំដែន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​។​

នៅ​ទន្លេ Rio Grande ក្នុង​ទីក្រុង McAllen នៃ​រដ្ឋ​តិច​សាស់​, លោក Trump បាន​យក​ឱកាស​នេះ​ដើម្បី​បង្កើន​នូវ​អ្វីដែល​បាន​ក្លាយទៅជា​ការប្រយុទ្ធ​នយោបាយ​ដ៏​ស្មុគស្មាញ​រួចទៅហើយ​ជាមួយ​គូប្រជែង​គណបក្ស​ប្រជាធិបតេយ្យ​ដែលជា​ហេតុ​នាំ​ឲ្យ​មាន​ការបិទ​រដ្ឋាភិបាល​អាមេរិក​ដ៏​ធំ​។​

លោក Trump បាន​និយាយថា មានតែ​ការកសាង​ជញ្ជាំង​បន្ថែម​នៅតាម​បណ្តោយ​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ប៉ុណ្ណោះ​ដែល​អាច​បញ្ឈប់​ការវាយលុក​ដោយ​ឧក្រិដ្ឋកម្ម​ដ៏​ឃោរឃៅ​បាន​។​
​លោក​បាន​ប្រាប់​ក្នុងជំនួប​មួយ​ជាមួយ​មន្ត្រី​ល្បាត​ព្រំដែន​ថា “​ពួកគេ​ទៅ​កន្លែង​ណា​ដែល​គ្មាន​សន្តិសុខ​ហើយ​អ្នក​មិនដឹង​ពី​ភាពខុសគ្នា​រវាង​ម៉ិ​ក​ស៊ិ​ក​និង​សហរដ្ឋអាមេរិក​ទេ​”​។​

លោក Trump បាន​ថ្លែងថា “​ប្រសិនបើ​យើង​មាន​រនាំង​ប្រភេទ​ណាមួយ​ឬ​រនាំង​ដ៏​មាន​ឥទ្ធិពល​នោះ​មិន​ថា​ដែក​ឬ​បេតុង​ទេ នោះ​យើង​នឹង​បញ្ឈប់​ពួកគេ​បាន​”​។​

អ្នកប្រជាធិបតេយ្យ​បាន​បដិសេធ​អនុម័ត​ថវិកា​ចំនួន​៥.៧​ពាន់​លាន​ដុល្លារ​សម្រាប់​មូលនិធិ​ជញ្ជាំង​ដោយនិយាយ​ថា ចំនួន​ជនអន្តោប្រវេសន៍​ខុសច្បាប់​ដ៏​ច្រើន​លើសលប់​គឺ​មិនបាន​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​ទេ​ហើយ​ថា លោក Trump កំពុង​ផ្សព្វផ្សាយ​គម្រោង​នេះ​ដើម្បី​បំពេញចិត្ត​អ្នកគាំទ្រ​ស្តាំនិយម​គាត់​។​

លោក Trump បាន​និយាយថា បទល្មើស​អន្តោប្រវេសន៍​ខុសច្បាប់​បាន​លាតសន្ធឹង​រហូតដល់​ភាគ​ខាងជើង​នៃ​ប្រទេស​។ ទោះបីជា​យ៉ាងណាក៏ដោយ​ការសិក្សា​មួយ​បាន​បង្ហាញថា ជនអន្តោប្រវេសន៍​ខុសច្បាប់​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​តិចជាង​មនុស្ស​ដែល​កើត​នៅក្នុង​សហរដ្ឋអាមេរិក​។​

លោក Trump បាន​បង្ហោះ Twitter នៅពេល​គាត់​ទៅដល់​រដ្ឋ​តិច​សាស់​ថា គាត់​នឹង​លុបចោល​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​វេទិកា​សេដ្ឋកិច្ចពិភពលោក​ប្រចាំឆ្នាំ​ក្នុង​ទីក្រុង Davos របស់​ប្រទេស​ស្វី​ស​ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២១​ដល់​២៥​ខែមករា​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114