ព័ត៍មានទាន់​ហេតុការណ៏
Search

ការសិក្សា​ ៖ ​មហាសមុទ្រ​នៅ​លើ​ពិភពលោក​កំពុង​ឡើង​កម្ដៅ​ក្នុង​ល្បឿន​ដ៏​លឿន

ក្រុម​អ្នកស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា មហាសមុទ្រ​នៅលើ​ពិភពលោក​កំពុង​ឡើង​កម្ដៅ​ក្នុង​ល្បឿន​ដ៏​លឿន​មួយ​ ខណៈ​កម្ដៅ​ផែនដី​កំពុងតែ​គំរាមកំហែង​ដល់​ជីវិត​សមុទ្រ​និង​ការផ្គត់ផ្គង់​ម្ហូបអាហារ​ដ៏​សំខាន់​សម្រាប់​ភពផែនដី។

របកគំហើញ​នៅក្នុង​ទស្សនា​វ​ដ្តី​អាមេរិក​ដែល​ដឹកនាំ​ដោយ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​ចិន​បាន​លាតត្រដាង​ពី​របាយការណ៍​មុនៗ​ដែល​បានលើកឡើង​ពី​ការឡើង​កំដៅ​ផែនដី​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

បច្ចេកវិទ្យា​ចុងក្រោយ​បំផុត​មិនបាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការបញ្ឈប់​នៃ​ការឡើង​កំដៅ​ទេ​ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​ព្រួយបារម្ភ​ថ្មីៗ​អំពី​ល្បឿន​នៃ​ការប្រែប្រួល​អាកាសធាតុ​និង​ឥទ្ធិពល​របស់​វា​លើ​មហាសមុទ្រ​របស់​ភពផែនដី​។​

អ្នកនិពន្ធ Zeke Hausfather ដែលជា​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​ថាមពល​និង​ធនធាន​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រ​នីញ៉ា Berkeley បាន​និយាយថា “​កំដៅ​មហាសមុទ្រ​គឺជា​ការចង្អុលបង្ហាញ​ដ៏​សំខាន់​មួយ​នៃ​ការប្រែប្រួល​អាកាសធាតុ​ហើយ​យើង​មាន​ភស្តុតាង​រឹងមាំ​ថា វា​កំពុង​ឡើង​កំដៅ​លឿន​ជាង​យើង​បានគិត​”​។​

ប្រហែល​៩៣​ភាគរយ​នៃ​ការឡើង​កំដៅ​ហួស​កម្រិត​ដែល​កើតឡើង​នៅ​ជុំវិញ​ផែនដី​ដោយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បណ្តាលមកពី​ការដុត​បញ្ឆេះ​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល​គឺ​បាន​ប្រមូលផ្តុំ​នៅក្នុង​មហាសមុទ្រ​របស់​ពិភពលោក​។​

របាយការណ៍​ចុងក្រោយ​នេះ​គឺ​ពឹង​ផ្អែកលើ​ការសិក្សា​ចំនួន​បួន​ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​នៅ​ចន្លោះ​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៧​ដែល​បានផ្តល់​ការប៉ាន់ស្មាន​បន្ថែមទៀត​លើ​និន្នាការ​កន្លងមក​នៃ​កំដៅ​មហាសមុទ្រ​។ វា​បានអនុញ្ញាត​ឲ្យ​អ្នកវិទ្យាសាស្ត្រ​ធ្វើ​បច្ចុប្បន្នភាព​ការស្រាវជ្រាវ​ពីមុន​និង​ការ​ទស្សន៍ទាយ​សម្រាប់​អនាគត​។​

ការវិភាគ​ថ្មី​បាន​បង្ហាញថា កំដៅ​នៅក្នុង​មហាសមុទ្រ​មាន​ល្បឿន​លឿន​ខណៈ​កម្រិត​សីតុណ្ហភាព​ខ្យល់​បាន​កើនឡើង​ខ្ពស់​៕ AFP