ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Andy Murray ប្រកាស​ចាក​ចេញពី​ការប្រកួត Australian Open ទាំង​ក្តុកក្តួល​

​កាលពី​ថ្ងៃ​សុក្រ កីឡាករ Andy Murray ដែល​ញាំញី​ដោយ​បញ្ហា​របួស បានប្រកាសថា លោក​ទំនងជា​អត់​បាន​លេង​នោះទេ​ក្នុងឆ្នាំនេះ ហើយ​សង្ឃឹមថានឹង​វិលត្រឡប់​មកវិញ​រហូត​ដល់​ការប្រកួត Wimbledon ប៉ុន្តែ​លោក​បាន​និយាយ​ទទួលស្គាល់ថា ព្រឹ​ត្ត​ការណ៍ Australian Open អាចជា​ការ​ព្រឹ​ត្ត​ការណ៍​ចុងក្រោយ​គេ​របស់លោក​។​

អតីត​កីឡាករ​លំដាប់ថ្នាក់​លេខ​១​ពិភពលោក និង​ជា​ជើងឯក Grand Slam ៣​ជំនាន់​ម្នាក់នេះ បាន​ដកខ្លួន​ចេញពី​ការប្រកួត Australian Open កាលពី​ឆ្នាំមុន ដោយសារតែ​ការវះកាត់​របួស​ត្រកៀក ហើយ​លោក​ទើបតែ​វិលត្រឡប់​មកវិញ​ទេ កាលពី​ខែមិថុនា​កន្លងទៅ នៅ​ការប្រកួត Queen’s Club ស្ថិតក្នុង​ទីក្រុង​ឡុង​ដ៍​។​

លោក​បានបង្ហាញ​ខ្លួន​ត្រឹមតែ​៤​ព្រឹ​ត្ត​ការណ៍​ប៉ុណ្ណោះ មុនពេល​បញ្ចប់​រដូវ​កាល​របស់លោក ក្រោយ​ការប្រកួត​នៅ​ទីក្រុង Shenzhen កាលពី​ខែកញ្ញា ដើម្បី​ផ្តោត​សំខាន់​លើ​ការងារ​ស្តា​សមត្ថភាព​លេង​ការប្រកួត​របស់​លោ​កឡើ​ង​វិញ​។​

ប៉ុន្តែ​លោក​បាន​ជ្រុះ​ចេញពី​ការប្រកួត​ត្រឹម​ជុំ​ទី​២ នៅ​ការវិល​ត្រឡប់មកវិញ​របស់លោក​នៅ​ទីក្រុង Brisbane កាលពី​សប្តាហ៍​មុន ហើយ​លោក​សុំ​ឈប់​លេង​ការប្រកួត​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ក្រោយ​ប្រតិបត្តិ​បាន​រយៈពេល​១​ម៉ោង​ប៉ុណ្ណោះ ជាមួយ​កីឡាករ Novak Djokovic ។​

កីឡាករ​ស្កុ​តលែ​ន​ម្នាក់នេះ បាន​និយាយថា លោក​អាច​លេង​មានកំណត់ ប៉ុន្តែ​ការលេង​មានកំណត់ និង​ការឈឺចាប់​នេះ នឹងមិន​អាច​ឲ្យ​លោក​លេង​កើត និង​ហ្វឹកហាត់​កើត​នោះទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114