ព័ត៍មានទាន់​ហេតុការណ៏
Search

អារ៉ាប់​រួម​លត់​ឥណ្ឌា​២-០​នៅ​Asian Cup​ ខណៈដែល​ស៊ី​រី​បណ្តេញ​លោក Bernd Stange ចេញពី​តំណែង​គ្រូបង្វឹក​

ក្រុម​ជម្រើសជាតិ​ម្ចាស់ផ្ទះ​អារ៉ាប់​រួម ជិត​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ Asian Cup​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ខណៈដែល​គ្រូបង្វឹក Bernd Stange ត្រូវ​សង​បរាជ័យ​របស់​ជម្រើស​ជាតិ​ស៊ី​រី ជាមួយ​ក្រុម​ជម្រើសជាតិ​ហ្សកដានី ជាមួយនឹង​ការ​ក្លាយជា​អ្នកចាត់ការ​ទី​២​ត្រូវបាន​គេ​បណ្តេញ​ចេញពី​ការងារ​បង្វឹក ត្រឹម​រយៈពេល​៦​ថ្ងៃ​ប៉ុណ្ណោះ នៃ​ការប្រកួត​មួយ​នេះ​។​

ក្រុម​ជម្រើសជាតិ​អារ៉ាប់​រួម បាន​បំបាក់​ក្រុម​ជម្រើសជាតិ​ឥណ្ឌា​២-០ ប៉ុន្តែ​វា​បែរ​ក្លាយជា​រាត្រី​ដ៏​អាប់អួរ​មួយ​ទៅវិញ សម្រាប់​លោក Stange វ័យ​៧០​ឆ្នាំ ដែល​បាន​មើលឃើញ​ក្រុម​ជម្រើសជាតិ​ស៊ី​រី ចាញ់​គេ​០-២ ហើយ​ត្រូវបាន​គេ​បណ្តេញ​ចេញពី​ការងារ​ក្រោយមក​។​

សេចក្តីថ្លែងការណ៍​មួយ​លើ​ទំព័រ Facebook​របស់​សហព័ន្ធ​បាល់ទាត់​អារ៉ាប់​ស៊ី​រី បាន​និយាយថា “ អង្គភាព​មួយ​នេះ បានសម្រេច​ចិត្ត​រួចហើយ​ថា នឹង​បណ្តេញ​រូបលោក Bernd Stange ចេញពី​តំណែង​គ្រូបង្វឹក​” ហើយ​អតីត​គ្រូបង្វឹក Fajr Ibrahim នឹង​ទទួលយក​ការងារ​សម្រាប់​ការប្រកួត​ផ្តាច់ព្រ័ត្រ​ក្នុង​ពូ​ល B​ជាមួយ​ក្រុម​ជម្រើសជាតិ​អូស្ត្រាលី​។​

លោក Stange បាន​ដើរ​តាម​ក្រោយ​លោក Milovan Rajevac ដែល​ត្រូវបាន​គេ​បណ្តេញ​ពី​ការងារ​គ្រូបង្វឹក​នៅ​ក្រុម​ជម្រើសជាតិ​ថៃ ក្រោយពី​ពួកគេ​បរាជ័យ​១-៤​ជាមួយ​ក្រុម​ជម្រើសជាតិ​ឥណ្ឌា​។ ក្រុម​មួយ​នេះ បាន​រស់រាន​វិញ ដើម្បី​បំបាក់​ក្រុម​ជម្រើសជាតិ​បា​រ៉ែ​ន ១-០​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​។​

ទោះបីជា​យ៉ាងណាក៏ដោយ ជ័យជំនះ​របស់​ក្រុម​ជម្រើសជាតិ​ហ្សកដានី នឹងធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ក្រុម​ដំបូង​គេ ឡើងទៅ​វគ្គ Knockout បន្ទាប់ពី​បរាជ័យ​របស់​ពួកគេ​ជាមួយ​ក្រុម​ឡើង​ការពារ​ជើងឯក​អូស្ត្រាលី​រួចមក​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114