ព័ត៍មានទាន់​ហេតុការណ៏
Search

ផ្លូវ​បេតុង​ឆ្ពោះ​ទៅ​កាន់​មជ្ឈមណ្ឌល​ឪ​កាស​ខ្ញុំ​ជួសជុល​រួចរាល់​ហើយ

ភ្នំពេញ ៖ ផ្លូវ​បេតុង​ឆ្ពោះ​ទៅ​កាន់​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ស្ថិត​ក្នុង​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ដែល​រង​ការខូចខាត​ដោយសារតែ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​គ្រប់​ប្រភេទ​ជា​អ្នក​បំផ្លាញ​នោះ ឥឡូវ​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ជួសជុល រួចរាល់​ហើយ សម្រាប់​បំរើ​ផលប្រយោជន៍​ជូន​ពលរដ្ឋ​ទូទៅ​ប្រើប្រាស់។

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ អំពី​ស្ថានភាព​ផ្លូវ​ខូចខាត បង្កឡើង​ដោយសារតែ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​គ្រប់​ប្រភេទ​ជា​អ្នក​បំផ្លាញ ធ្វើ​ឲ្យ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ លោក ម៉ូ​វ ម៉ានិត អភិបាល នៃ​គណ​អភិបាលខណ្ឌ​សែន​សុខ បាន​កៀងគរ​រក​សប្បុរសជន ដើម្បី​ធ្វើការ​ជួសជុល និង​ស្ថាបនា​ផ្លូវ​បេតុង​ឲ្យ​បាន​ល្អ​ប្រសើរ សម្រាប់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់។

មន្ត្រី​សាលា​ខណ្ឌ​សែន​សុខ​ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវ​បេតុង ដែល​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​កំពុងធ្វើការ​ជួសជុល និង​ស្ថាបនា នា​ពេល​នេះ គឺ​ផ្លូវ​បេតុង​ឆ្ពោះ​ទៅ​កាន់ មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ដោយ​ពិនិត្យឃើញ​អំពី​ផល​លំបាក​ក្នុងការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ លោក ម៉ូ​វ ម៉ានិត អភិបាល ខណ្ឌ​សែន​សុខ បាន​កៀងគរ​រក​សប្បុរសជន ដើម្បី​ជួយ​ដោះស្រាយ ជួសជុល​ធ្វើ​យ៉ាង​ណា មិន​ឲ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​នោះឡើយ។

ផ្លូវ​បេតុង ដែល​អាជ្ញាធរ​ធ្វើការ​ជួសជុល និង​ស្ថាបនា នា​ពេល​នេះ គឺ​ផ្លូវ​បេតុង​ឆ្ពោះ​ទៅ​កាន់ មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ប្រវែង ២០០​ម៉ែត្រ ក្រាល​សរសៃដែក កម្រាស ០,១៥​ម៉ែត្រ ( ១តិត​កន្លះ )។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ក៏បាន​សំដែង​ការ​ត្រេកអរ​យ៉ាងខ្លាំង ដោយ​ឃើញ​អាជ្ញាធរ បាន​ធ្វើ​ការជួសជុល​ស្ថាបនា ជូន​ពួកគាត់​ប្រើប្រាស់។ ពីព្រោះ​ថា ផ្លូវ​បេតុង​ឆ្ពោះទៅ​កាន់ មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ នេះ មានការ​ខូចខាត​ដោយ​កន្លែង បង្កឡើង​ដោយសារតែ​រថយន្ត​ធុន​ធំ​ដឹកទំនិញ​គ្រប់​ប្រភេទ​បើកបរ​ទៅមក​ជាប្រចាំ ។ ប៉ុន្តែ​រហូត​ពេលនេះ ពួកគាត់​លែង​លំបាក​ដូច​មុន​ទៀតហើយ ដោយបាន​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ដឹកនាំ​ដោយ​លោក ម៉ូ​វ ម៉ានិត បានធ្វើ​ការ​ជួសជុល ស្ថាបនា ជូន​ពួកគាត់​ប្រើប្រាស់៕