ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​សមាគមនារី​ខណ្ឌ​មានជ័យ ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ និង​ផ្តល់​ជំនួយ​សប្បុរសធម៌ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​៥​គ្រួសារ នៅ​ខណ្ឌមានជ័យ

ភ្នំពេញ ៖ លោកស្រី ច​ន គ​ន្ធា ប្រធាន​សមាគមនារី​ខ​ណ្ឌ​មានជ័យ និង​ជា​ភរិយា​របស់​អភិបាលខណ្ឌ​មានជ័យ និង​លោកស្រី ទាវ ធីតា ជា​អនុប្រធាន​សមាគម​រួម​នឹង​សមាជិក នៃ​សមាគម​ជាច្រើន​នាក់​ទៀត នៅ​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩​នេះ បាន​ចុះទៅ​សួរសុខទុក្ខ និង​ផ្តល់​ជំនួយ​សប្បុរសធម៌ ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​៥​គ្រួសារ រស់នៅ​ភូមិ​ព្រែក​ទល់​១ សង្កាត់​ស្ទឹង​មាន​ជ័យ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

លោកស្រី ច​ន គ​ន្ធា ប្រធាន​សមាគមនារី​ខ​ណ្ឌ​មានជ័យ និង​លោកស្រី ទាវ ធីតា ជា​អនុប្រធាន​សមាគម និង​ថ្នាក់ដឹកនាំ​សមាគមន៍​មួយ​ចំនួន​ទៀត បាន​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​៥​គ្រួសារ ដោយ​ក្នុង​១​គ្រួសារ​ទទួល​បាន​៤០​ម៉ឺន​រៀល និង​ប្រេងឆា​មួយ​ដប ទឹកត្រី​៣​ដប ទឹកស៊ីអ៊ីវ​៣​ដប អំបិល​១​គីឡូ មី​១​កេស និង​ទឹក​សុទ្ធ​១​កេស និង​សំភារៈប្រើប្រាស់​ជាច្រើន​ទៀត​។

ក្នុង​ឱកាស​អញ្ជើញ​ផ្តល់​អំណោយ សប្បុរសធម៌​នេះ​ផងដែរ លោកស្រី​ទាំងពីរ​រូប ក៏បាន​លើកទឹកចិត្ត​ដល់​ពួកគាត់ ឲ្យ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ដើម្បី​មើល​ការរីកចម្រើន របស់​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​កម្ពុជា​។

ជាមួយគ្នា​នោះ គ្រួសារ​ដែល​ទទួលបាន​អំណោយ​នា​ថ្ងៃ​ដដែល​នេះ ក៏បាន​ថ្លែងអំណរគុណ​ដល់ លោកស្រី ច​ន គ​ន្ធា ប្រធាន​សមាគមនារី​ខ​ណ្ឌ​មានជ័យ និង​លោកស្រី ទាវ ធីតា ជា​អនុប្រធាន​សមាគម​រួម​នឹង​សមាជិក នៃ​សមាគម​ជាច្រើន​នាក់​ទៀត សូម​ឲ្យ​មាន​សុខ​ភាពល្អ និង​បន្ត​ដឹកនាំ​សមាគម​ឲ្យ​មានការ​រីកចម្រើន​ទៅមុខទៀត ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ជាពិសេស​គឺ​ស្ត្រី​តែម្តង​។​

លោកស្រី ច​ន គ​ន្ធា ប្រធាន​សមាគមនារី​ខ​ណ្ឌ​មានជ័យ និង​លោកស្រី ទាវ ធីតា ជា​អនុប្រធាន​សមាគម​នេះ បានលើកឡើង​ព្រមៗ​គ្នា​ថា សមាគមនារី​ខណ្ឌមានជ័យ បាន​បង្កើត ឡើងជា​យូរ​មកហើយ សមាគម​មួយ​នេះ ផ្តោតជាសំខាន់​ក្នុង​ការជួយ​ទៅដល់​ស្ត្រី និង​ស្ត្រី​រងគ្រោះ និង​ចាស់ជរា ដែល​ខ្វះខាត និង​គ្មាន​សមត្ថភាព​ក្នុងការ​បំពេញការងារ ដើម្បី ផ្គត់ផ្គង់​ការរស់នៅ​ប្រចាំថ្ងៃ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114