ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ ម​ជ្ឈិម បក្ស​កុម្មុយនីស្ត​វៀតណាម សារ​ទរ ចំពោះ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​

ភ្នំពេញ ៖ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ជិន កឹម​ទឺ ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ មជ្ឈិម បក្ស កុ​ម្មុយ នី​ស្ត​វៀតណាម ជាមួយ​លោកជំទាវ​កិ​តិ្ត​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច នៅ​ទីស្តីការក្រសួង នា​រសៀល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៩ ភាគី​វៀតណាម បាន​សារ​ទរ​ចំពោះ​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា​ពោរពេញ​ដោយ​សុខសន្តិភាព​នា​ពេល​បច្ចុប្បន្ន​ដែល នឹក ស្មាន មិន ដល់ និង បាន សាទរ ចំពោះ​ជោគ ជ័យ របស់ គណបក្សប្រជាជនកម្ពុជា ដែល​ត្រូវបាន​ប្រជាជន​កម្ពុជា បោះ ឆ្នោតគាំ​ទ្រ​យ៉ាងច្រើន​លើសលប់ ដើម្បី​ដឹកនាំប្រទេស ក្នុង​នីតិកាល ទី​៦ នៃ​រដ្ឋ សភា ជា​បន្ត​ទៀត។

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក ណុប ចាន់ណា​រិន្ទ អ្នកនាំពាក្យ និង​ជា​អនុ​រដ្ឋលេខាធិការ បាន​ប្រាប់​អ្នកសារព័ត៌មាន នៅក្រោយ​ជំនួប​ពិភាក្សា។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​សំដែង​ការស្វាគមន៍ ចំពោះ​វត្តមាន របស់ ប្រតិភូ វៀត ណា​ម​ដែល បានមក​កាន់​កម្ពុ​ជានា​ពេលនេះ ស្រប​ពេលដែល​កម្ពុជា ទើបតែ​ប្រារព្ធ​ពិធី ជា​ប្រវត្តិ​សាស្ត្រ របស់​ខ្លួន គឺ​ពិធី​សម្ពោធ​វិមាន​ឈ្នះ ឈ្នះ ក៏ដូចជា​ការ រំលឹក​ពី​នយោបាយ​ឈ្នះ ឈ្នះ ខួប​លើក ទី​២០​ឆ្នាំ និង ទិវា​ជ័យជំនះ ៧ មករា ខួប លើក​ទី​៤០​ឆ្នាំ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​ពញ្ញាចក្រី ហេង សំរិន ដែល​បាន ធ្វើ​ឲ្យ​ប្រទេសមួយ ដែល​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម និង​ការ​កាប់​សម្លាប់ បំផ្លិចបំផ្លាញ យ៉ាង រង្គាល ពី របប ប្រល័យពូជសាសន៍​ប៉ុលពត មក ជា ប្រទេស​មួយ មាន​សន្តិភាព និង មាន ការ អភិវឌ្ឍ​លើ​គ្រប់​វិស័យ។

លោកជំទាវ​កិ​ត្តិ​សង្គហ​បណ្ឌិត​បាន​ថ្លែងបន្តថា​ កម្ពុជា​បានចេញ​មកពី ប្រទេស មានការ​អភិវឌ្ឍ​តិចតួច ប្រែជា​ប្រទេស​ដែលមាន ចំណូ​ល មធ្យម កម្រិត​ទាប និង​ធានា បាន​កំណើ​ន សេដ្ឋកិច្ច​ខ្ពស់ និង​ថេរ​ជាង​៧​ភាគរយ​ក្នុង​មួយឆ្នាំ នា​រយៈ​ពេល ជាង​២០​ឆ្នាំ ចុង ក្រោយនេះ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ថ្លែង​បញ្ជាក់​ថា សមិទ្ធផល​ដែល​ប្រជាជាតិ​ទទួលបាន រយៈពេល ៤០​ឆ្នាំ មក នេះ គឺ​មិនមែន​បានមក ដោយគ្មាន​ការ​តស៊ូ និង ការលះបង់​នោះឡើយ ហើយ​បើ​គ្មាន​ការ​គួបផ្សំ​ពី កងកម្លាំង​ស្ម័គ្រចិត្ត​វៀតណាម តាម​ការ​អំពាវនាវ​របស់​រណសិរ្សសង្គ្រោះជាតិ​កម្ពុជា​នោះ​ទេ គឺ​ពិត​ជា​មិន​អាច​មានជ័យ​ជំនះ​៧​មករា​១៩៧៩​បាន​នោះ​ដែរ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​បន្ត​ទៀត​ថា ទន្ទឹមនឹង​ជោគជ័យ​រយៈពេល​៤០​ឆ្នាំនេះ រាជ​រដ្ឋា​ភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ដាក់ចេញ​នូវ​វិធាន​ការអនុវត្ត យ៉ាង ម៉ឺង ម៉ាត់​ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ តាមរយៈ​អភិក្រម ទាំង ៥ ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល ព្យាបាល វះកាត់ និង បាវចនា​២​ទៀត គឺ​កែ​ទំរង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ ដែល​នេះ​ជា​ស្មារតី​បំរើ ជាតិ និង​ប្រជាជន​ប្រកបដោយ​ភាព​ស្មោះត្រង់​។

ក្រៅពីនេះ​រាជរដ្ឋាភិបាល ក៏បាន​យកចិត្តទុកដាក់​លើក កំពស់ ជីវភាព​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមរយៈ​ការ​ដំឡើង​ប្រាក់បៀវត្ស និង​យកចិត្ត ទុក​ដាក់​ដល់​កសិករ កម្មករ ពិសេស ការ​ផ្តល់​នូវ​កញ្ចប់​អត្ថប្រយោជន៍​ដល់​បងប្អូន​កម្មការិនី​ផងដែរ។

ទាក់​ទៅនឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា វៀតណាម ភាគី​ទាំង​២ បានបង្ហាញ​នូវ​ជំហរ​ដូចគ្នា ដោយបន្តកិច្ចសហការ និង​ផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ពីគ្នា​ទៅវិញទៅមក​លើ គ្រប់​វិស័យ បើទោះជា​សភាព​ការ ពិភពលោក​មានការ​ប្រែប្រួល​គួរ​ឲ្យ​កត់សំគាល់​យ៉ាងណាក៏ដោយ ពិសេស ប្រជាជន និង​រដ្ឋអំណាច មូលដ្ឋាន​នៅ តាម តំបន់​ព្រំដែន នៃ​ប្រទេស​ទាំង​ទាំងពីរ នៅតែ​សហការ​គ្នា​បានល្អ លើ​ការ​ផ្លាស់ប្តូរ​ទំនិញ ពាណិជ្ជកម្ម សេវា​សុខភាព ហើយ​កំពុង​ធ្វើ​ឲ្យ​តំបន់ ព្រំដែន មួយ​នេះ ក្លាយ​ទៅ​ជា​ព្រំដែន​សន្តិភាព និង សហប្រតិប​ត្តិ​ការ។

ជា​មួយ​គ្នា​នេះ លោក ជិន កឹម​ទឺ បាន​បញ្ជាក់​ថា រដ្ឋាភិបាល និង​ប្រជាជន​វៀតណាម បាន​ប្តេជ្ញាចិត្ត រួចជាស្រេច​ក្នុង​ការ​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​កម្ពុ​ជា​លើ​គ្រប់​វិស័យ ពិសេស​លើ​វិស័យ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម​ឲ្យ​កាន់​កើនឡើង​ថែមទៀត បើទោះជា​ភ្ញៀវទេសចរ​វៀតណាម​បច្ចុប្បន្ន ដែល​បាន​មក​កម្ពុជា ត្រូវបាន​គេ​មើលឃើញ​ថា ​ស្ថិតនៅក្នុង​លំដាប់​លេខ​២​ក៏ដោយ។

លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​ជម្រាបជូន​ភ្ញៀវ​បន្ថែម ទៀតថា កម្ពុជា​កំពុង មាន សន្តិភាព ឯកភាព ជាតិ ទាំងស្រុង បាន​រស់​នៅ​ក្រោម​ដំបូល នៃ​រដ្ឋធម្មនុញ្ញ​តែមួយ រាជរដ្ឋាភិបាល​តែមួយ កងទ័ព​ជាតិ​តែមួយ ដោយ​គ្មាន​ការបែងចែក កងកម្លាំងប្រដាប់អាវុធ និង​តំបន់​ត្រួតត្រា​ផ្សេងៗ​គ្នា ហើយ​ប្រជាពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​រស់នៅ​ជាមួយគ្នា ក្នុង​សុខ​សន្តិភាព និង ស្ថេរភាព​យ៉ាង សុខដុមរមនា ក្រោម​ម្លប់​នៃ​ព្រះរាជ​បល្ល័ង្ក និង​ព្រះមហាក្សត្រ តែមួយ​អង្គ ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ជាឱកាស​ស្ដារ​សង្គម​-​សេដ្ឋកិច្ច បាន​រីកចម្រើន​ដូច​បណ្តា​ប្រទេសជិតខាង និង​ក្នុង​តំបន់ នឹង​នៅ​លើ​ពិភពលោក៕