ព័ត៍មានទាន់​ហេតុការណ៏
Search

សេង ស្រឿ​ន អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ​ចំណូល​ថ្មី​ ស៊ី​ង ថង​ណ​យ បាន​ឬ​អត់?

•​យុគ យក្ស​ផ្លែ ជួប ដូ រ៉ា​មុន
​ប្រដាល់ ៖ សេង ស្រឿ​ន អ្នក​ប្រដាល់​កម្ពុជា ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក នឹង​ជួប​សាក​កណ្តាប់ដៃ​ជា​មួយ​អ្នក​ប្រដាល់​ថៃ​ស៊ី​ង ថង​ណ​យ​(Sing Thangnoy) នា​រសៀល​ថ្ងៃអាទិត្យ​ ទី​១៣ ខែ​មករា ឆ្នាំ​២០១៨​នេះ លើស​ង្វៀន​Wurkz នៅ​ប៉ុស្តិ៍​អាស៊ីអាគ្នេយ៍។

សេង ស្រឿ​ន និង ស៊ី​ង ថង​ណ​យ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។ ពួកគេ​ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ សេង ស្រឿ​ន គេ​ជា​ជើងឯក​រង​ខ្សែក្រវាត់​គូ​បូ​តា​ទម្ងន់​៦៥​គ​.​ក្រ។ អ្នក​ប្រដាល់​រូបនេះ គេ​ល្អ​ទាំង​កណ្តាប់ដៃ ជង្គង់ និង កែង។ សេង ស្រឿ​ន ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​២៧​លើក​ហើយ​កន្លងមក ដោយ​ឈ្នះ​១៨​លើក​និង​ចាញ់​០៨​លើក​ និង​ស្មើ​០១​លើក។

អ្នក​ប្រដាល់​ក្លិប​ម​ហិ​ទ្ធ​រិ​ទ្ធ​តា​ដំបង​ដែក​រូបនេះ មួយរយៈ​កន្លងមកនេះ គេ​មានការ​រីកចម្រើន​ខាង​ក្បាច់​គុន​ច្រើន ជា​មួយ​នឹង​មានការ​ប្តូ​រ​ពី​របៀប​វាយ​ផង ធ្វើ​ឲ្យ​គេ​ទទួលជោគជ័យ​ជា​បន្តបន្ទាប់ ក្នុង​ការ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​កន្លងមក​នោះ​។ ​ប៉ុន្តែ​ការប្រកួត​ចុងក្រោយ​របស់គេ គឺ​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ សេន សាក់ (Sen Sak) ​ដោយ​ពិន្ទុ កាលពី​ថ្ងៃទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០១៨ តែ​សម្រាប់​លើក​នេះ សេង ស្រឿ​ន ប្រហែលជា​អាច​យកឈ្នះ​ស៊ី​ង ថង​ណ​យ បាន​វិញ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី។

ស៊ី​ង ថង​ណ​យ វិញ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​កម្ពុជា​នោះទេ​កន្លងមក ដោយ​គេ​ទើប​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​លើកដំបូង​ប៉ុណ្ណោះ។ បើតាម​ លោក​ ញាណ សុធី អ្នកចាត់ចែង​កម្មវិធី​ប្រដាល់​ប្រចាំ​SEATV ឲ្យ​ដឹង​នោះ​ថា អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​ប្រទេស​ថៃ ហើយ​អ្នក​ប្រដាល់​ថៃ​ម្នាក់នេះ រឹងមាំ និង​វាយ​ខ្លាំង។ ថង​ណ​យ គេ​មាន​ប្រវត្តិ​ប្រកួត​៦២​លើក ដោយ​វាយ​ឈ្នះ​៥១​លើក ចាញ់​១១​លើក មិនដែល​ស្មើ ខណៈ​ដែល​ សេង ស្រឿ​ន មាន​កំណត់​ត្រា​ប្រកួត​៨១​លើក ឈ្នះ​៦៤​លើក ចាញ់​១៧​លើក មិនដែល​ស្មើ​ដូចគ្នា។

ចាំមើល ការប្រកួត​លើក​នេះ សេង ស្រឿ​ន អាច​យកឈ្នះ​អ្នក​ប្រដាល់​ថៃ ស៊ី​ង ថង​ណ​យ បាន​ឬ​អត់ ?​។ ទោះជា​យ៉ាងណា សេង ស្រឿ​ន មិនអាច​មើលស្រាល​ជាមួយ ស៊ី​ង ថង​ណ​យ នេះ បានទេ ទោះ​បីជា​គេ​ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី​ក៏ដោយ។​

ចំពោះ​ យុគ យក្ស​ផ្លែ អ្នក​ប្រដាល់​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ​ដូ រ៉ា​មុន​(Dou Ramorn) ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គ​.​ក្រ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះគ្នា​ទេ​ពី​មុន​មក ដោយសារ ​ដូរ៉ា​ មុន​ទើប​មក​ស្រុក​ខ្មែរ​ជា​លើកដំបូង​ប៉ុណ្ណោះ។

អ្នក​ប្រដាល់​ថៃ ដែល​យុគ យក្ស​ផ្លែ ត្រូវ​ជួប​នេះ ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​មួយរូប​នៅ​ស្រុកថៃ។ ដូ រ៉ា​មុន គេ​មាន​ជំនាញ​ប៉ិនប្រសប់​ក្នុង​ការប្រើ​កណ្តាប់ដៃ។ គេ​មាន​ប្រវត្តិ​ប្រកួត​៦៥​លើក ដោយ​វាយ​ឈ្នះ​៥៥​លើក ចាញ់​០៩​លើក ស្មើ​០១​លើក ខណៈ​ដែល​យុគ យក្ស​ផ្លែ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៦៥​លើក ឈ្នះ​១៣៣​លើក ចាញ់​២៧​លើក និង​ស្មើ​០៥​លើក។​

យក្ស​ផ្លែ ការប្រកួត​ចុងក្រោយ​របស់គេ គឺ​បាន​ផ្ដួល​Oup Sai ឲ្យ​ចុះចាញ់ ក្នុង​ទឹក​ទី​៣ ដោយ​កណ្តាប់ដៃ កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កន្លងមកនេះ។ ទោះជា​យ៉ាងណា ការ​ឈ្នះ​ចាញ់​រវាង​យុគ យក្ស​ផ្លែ និង ដូ រ៉ា​មុន នេះ ពុំ​មាន​នរណា​ហ៊ាន​ទាយ​មុន​ថា​អ្នកណា​ឈ្នះ​នោះ​ទេ សម្រាប់​ការជួបគ្នា​លើក​ទី​២​នេះ?។​

ដោយឡែក ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ជ័រ ពៅ អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ៍​សែន​ជ័យ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ សូត្រ​ ខេ​វិ​ន អ្នក​ប្រដាល់​ក្លិប​បក្សី​ស្លាប​ដែក​។​ ពីរ​នាក់​នេះ ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។ ​រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ តាម​ការកត់សម្គាល់ ជ័រ ពៅ ប្រហែល​ជា​មិនអាច​ឈ្នះ ​សូត្រ ខេ​វិ​ន នោះទេ​។​ ចំណែក ឆោម ប៊ុនឡុង ក្លិប​គុ​ហ៊ា​រ​ព្រហ្ម​ជ័យ​មកពី​ខេត្ត​សៀម​រាប ត្រូវ​ជួប​ប្រកួត​ជាមួយ​គៀន ធារ៉ា ក្លិប​រស្មី​កុមារ​កំព្រា ក្នុង​ទម្ងន់​៦៥​គីឡូក្រាម​៕