ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អ្នក​រកស៊ី​ដឹក​ទឹក​លក់ រក​ប្រាក់​ចំណូល​បាន​ច្រើន ជាមួយ​នឹង​បឹង​ព្រែក​ទប់

ព្រះសីហនុ​ ៖ ​ក្រុម អ្នករកស៊ី ដឹក​ទឹក​លក់ ជាច្រើន បាន​និយាយ​អះអាងថា ពួកគេ​អាច រក​ចំណូល​បាន ពី​បឹង​ព្រែក​ទប់ ក្នុង​មួយ​ថ្ងៃៗ តិច បំផុត ក៏ ២០០​ទៅ​៣០០​ដុល្លារ​ដែរ គិត​ជា មធ្យម​ស្រប​ពេល ក្រុងព្រះសីហនុ ស្ទើរ​ទាំង​មូល ជួប​វិបត្តិ​កង្វះ​ទឹក ប្រើប្រាស់។

បង​ប្រុស​ឈ្មោះ​ថា ដដែល​បាន បន្តទៀតថា ក្នុងអំឡុង​រយៈពេល ប្រមាណ ៦​ទៅ​៧ ខែ​ចុងក្រោយ នេះ គាត់​អាច​រក​ប្រាក់ ចំណូល បាន​ច្រើន​គួរសម​គឺ​ក្នុង​មួយថ្ងៃៗ បាន​ចាប់ ពីរ ២០០​ដុល្លារ ទៅ​៣០០ ដុល្លារ និង​មាន​ថ្ងៃ​ខ្លះ អាច​រក​បាន រហូត​ទៅដល់ ៥០០​ដុល្លារ ផង​ដែរ ក្នុង​មុខរបរ ដឹក​ទឹក​លក់ ហើយ​ប្រភព​ទឹក ដែល​អាច​ដឹក​យក​ទៅ​លក់ ឲ្យ​អតិថិជន​បាន មានតែ​ទឹក បឹង​ព្រែក​ទប់​តែមួយគត់។

បងស្រី ឈ្មោះ ផាន សុភាព រស់នៅ​តំបន់​ផ្សារលើ ក្រុងព្រះសីហនុ (​អ្នកលក់ដូរ )​បាន និយាយប្រាប់​ឲ្យ​ដឹងថា កាលពី​អំឡុង​រយៈពេល ប្រមាណ​២​ឆ្នាំមុន ទឹក ស្អាត ដែល​ផ្គត់ផ្គង់ ផ្តល់​សេវា ពី​ អង្គភាព​រដ្ឋាករ​ទឹក ខេត្ត មិន​ខ្វះ​ទេ​គឺ​គ្រប់គ្រាន់ ប៉ុន្តែ​ក្នុង​រយៈ​ប្រមាណ​៧​ទៅ​៨​ខែ​ ចុង​ក្រោយ​នេះ ទឹក​ស្អាត ក្នុង​តំបន់​ដែល ពួកគាត់​រស់នៅ​ក៏ដូចជា​តំបន់ ​ផ្សេងៗ​ទៀត​ ក្នុង​ក្រុង ​ ត្រូវ​បាន​ដាច់​ទឹក​ស្ទើរ​រាល់ថ្ងៃ ធ្វើ​ឲ្យ​ខ្វះ​ទឹក ប្រើប្រាស់ និងមាន​ពេលខ្លះ ដាច់ទឹក ២​ទៅ​១០ ថ្ងៃ ទៅ​កន្លះ​ខែ ឯ​ណោះ ដូចនេះ​ដើម្បី មាន​ទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ ពួកគាត់ គ្មាន ជម្រើស ទេ គឺ មានតែ​បង្ខំ​ទិញ​ទឹក​យក​មក​បូម​ដាក់​ ស្តុក​ទុក​ក្នុង​អាង ប៉ុណ្ណោះ​សម្រាប់​ទុក​ប្រើ ប្រាស់ ដោយ​ទឹក ដែល ដឹក​មកពី​បឹង​ព្រែក​ទប់ នោះ ក្នុង​មួយ​មួយ​ឡាន តម្លៃ ៧០​ដុល្លារ ហើយ ក្នុង​មួយ​ខែៗ ផ្ទះ​របស់ គាត់ បើកហាង​អ៊ុតសក់ កាត់សក់​និង លក់ដូរ​ផង​នោះ ត្រូវ ប្រើ ប្រាស់​ទឹក អស់​ច្រើន​ណាស់ យ៉ាងតិច ក៏ ៤​ទៅ​៥​ឡាន​ដែរ​ទើប​អាច​ប្រើ​គ្រប់គ្រាន់ បើ​ធ្វើការ ប្រៀបធៀប ទៅនឹង​ការ​ប្រើប្រាស់ ទឹក រដ្ឋាករ ទឹក កន្លងមក ខុសគ្នា​ឆ្ងាយ ណាស់​។​

គួរបញ្ជាក់​ផងដែរ​ថា ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្នុង​អំឡុង​ រយៈពេល ជាង​២​ឆ្នាំ នេះ​ខណៈពេល​មាន​វត្តមាន ក្រុមហ៊ុន វិយោគ​ធំៗ របស់​ចិន​អភិវឌ្ឍ​​ លើ​វិស័យ សំណង់ ដែល តម្រូវការ​ប្រើប្រាស់​ទឹក ក្នុង​កម្រិត​ខ្ពស់ ​នោះ វិបត្តិ កង្វះ​ទឹក ប្រើប្រាស់ ក៏​ចាប់ផ្តើម មាន បញ្ហា​រហូត មិនអាច​ដោះស្រាយ​បាន ជាហេតុ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង ព្រះសីហនុ មួយចំនួន ប​ង្ខំ​ចិត្ត ជីក​អណ្តូងទឹក និង​ខ្លះ ទិញ​ទឹក​បូម​ចេញពី​បឹង​ព្រៃ​ទប់​យក​មកប្រើ​ប្រាស់ បើទោះជា​ដឹងថា​ទឹក តំបន់​ព្រែក​ទប់ មិនសូវ​ល្អ​ក៏ដោយ ព្រោះ​គ្មាន​ជម្រើស ប៉ុន្តែ​សម្រាប់ ឆ្នាំ ២០១៩​នេះ លោក ផន រតនៈ ប្រធាន អង្គភាព​រដ្ឋាករ​ទឹក ខេត្ត​ព្រះសីហនុ បានបញ្ជាក់ ថា ក្រុមហ៊ុន អាន​កូ វ៉​ធើរ សឹ​ប​ផ្លា​យ ដែលជា​ភាគី​ផ្គត់ផ្គង់​ទឹក ១០០% មក​អង្គភាព នោះ បាន​សាងសង់​រោងចក្រ សម្អាត​ទឹក​អនុភាព ៦០,០០០ ម៉ែត្រគូប​/​រួចរាល់ ហើយ នៅ​តំបន់​ក្បាល ឆាយ​ដូចនេះ ទឹក​ប្រើប្រាស់ នឹង​មិន​មាន​បញ្ហា​ទៀត​នោះទេ៕