ព័ត៍មានទាន់​ហេតុការណ៏
Search

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​១១​មករា ​យានយន្ត​ល្មើស​៥៣១​គ្រឿង

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង១៤​និង​០០​នាទី ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុប​ចំនួន​៥៣១​គ្រឿង អប់រំ ចំនួន​១៧៥​គ្រឿង និង​ពិន័យ ចំនួន​៣៥៦​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល​១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩ ចំនួន​៧៥៧៩​គ្រឿង អប់រំ​ចំនួន​២២០៥​គ្រឿង និង​ពិន័យ ចំនួន​៥៣៧៤​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល​១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ សរុប​រួម ចំនួន​២៧២៩១​គ្រឿង អប់រំ​ចំនួន​១៤១៦​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន​៤២៦៥​គ្រឿង ( មួក​៣២៧៧​គ្រឿង និង​កញ្ចក់​៨៩៩​គ្រឿង ស្រវឹង ( គ្មាន ) និង​យាន​ផ្សេងៗ ចំនួន​២១១​គ្រឿង)។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល​១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន​១៨៧​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល​១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ រកឃើញ​យានយន្ត​ល្មើស ចំនួន​៩​គ្រឿង អប់រំ​ចំនួន​៣​គ្រឿង និង​មធ្យោបាយ​ពិន័យ ចំនួន​៦​គ្រឿង៕