ព័ត៍មានទាន់​ហេតុការណ៏
Search

ថ្ងៃទី​១១​មករា​ សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​១៨​ករណី​ ឃាត់​ជនសង្ស័យ​៣២​នាក់​

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ដែល​កាសែត​កម្ពុ​ជាថ្មី​ទទួលបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ សមត្ថកិច្ច ចម្រុះ​ទូទាំង​ប្រទេស​បង្ក្រាប (​ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំ​ដុះ ផលិត​កែច្នៃ ចាត់ចែង ផ្ដល់​ទីតាំង និង​ប្រើប្រាស់​) ចំនួន​១៨​ករណី ឃាត់​៣២​នាក់ (​ស្រី​២​នាក់​) វត្ថុតាង​ចាប់យក​សរុប​មេ​តំ​ហ្វេ​តា​មីន (ice) ៣៣,៦១​ក្រាម និង ២៦​កញ្ចប់​តូច។​

ប្រភេទ​បទល្មើស​គ្រឿងញៀន ដែល​ត្រូវ​សមត្ថកិច្ច​បង្ក្រាប រួមមាន ជួញដូរ​១១​ករណី ឃាត់​២២​នាក់ (​ស្រី ២​នាក់​) និង​ប្រើប្រាស់​៧​ករណី ឃាត់១០​នាក់ (​ស្រី ០​នាក់​)។ អនុវត្ត​ដីកា​ ៖ ដីកា២​ករណី ចាប់​ជនសង្ស័យ២​នាក់។ អាវុធហត្ថ ​៖ បង្ក្រាប​ជួញដូរ៤​ករណី ឃាត់៨​នាក់ (​ស្រី០​នាក់​)។ ​អ្នកមាន​ផ្ទុក​សារធាតុ​ញៀន១០​នាក់ ជួញដូរ​០​នាក់​/២២​នាក់ និង​ប្រើប្រាស់​១០​នាក់​/១០​នាក់។​

លទ្ធផល​ទាំងអស់​បង្ក្រាប​ដោយ​៩​អង្គ រួមមាន Police : ៧​អង្គភាព ១ /បាត់ដំបង​ ៖ ជួញដូរ១​ករណី ឃាត់១​នាក់ ប្រើប្រាស់១​ករណី ឃាត់១​នាក់ ចាប់យក​ice ៨,០៣​ក្រាម​។ ២ / កំពង់ឆ្នាំង ​៖ ជួញដូរ ១​ករណី ឃាត់២​នាក់ ចាប់យក​ice ៦​កញ្ចប់​តូច​។ ៣ / កណ្ដាល​ ៖ ជួញដូរ១​ករណី ឃាត់២​នាក់ ចាប់​យក​ice ១,៦៧​ក្រាម​។ ៤ / កោះកុង ​៖ អនុវត្តន៍​ដីកា ២ ចាប់ ២​នាក់​។ ៥ / សៀមរាប​៖ ជួញដូរ ១​ករណី ឃាត់ ៥​នាក់ ចាប់យក​ice ៥,៨០​ក្រាម​។ ៦ / ត្បូងឃ្មុំ​ ៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​ice ០,៤៨​ក្រាម​។ ៧ / រាជធានី​ភ្នំពេញ​៖ ជួញដូរ ២​ករណី ឃាត់ ៣​នាក់ ប្រើប្រាស់ ៦​ករណី ឃាត់ ៩​នាក់ ចាប់យក​ice ២០​កញ្ចប់​តូច​។ PM : ៤​អង្គភាព ១ / បាត់ដំបង​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់​យក​ice ០,២៣​ក្រាម​។ ២ / កំពង់ធំ ​៖ ជួញដូរ ១​ករណី ឃាត់ ២​នាក់ ចាប់យក​ice ០,៦៧​ក្រាម​។ ​៣ / ព្រៃវែង​៖ ជួញដូរ ១​ករណី ឃាត់​២​នាក់ ចាប់យក​ice ០,៥៥​ក្រាម​។ ៤ / សៀមរាប​ ៖ ជួញដូរ១​ករណី ឃាត់៣​នាក់ ចាប់យក​ice ០,២០​ក្រាម​។​

ដោយឡែក លទ្ធផល​អនុវត្តន៍​ច្បាប់​រយៈពេល​១២​ខែ (​គិតពី​ថ្ងៃទី​១ ខែមករា ដល់​ថ្ងៃទី​២០ ខែធ្នូ​) ឆ្នាំ​២០១៨ សរុប 7823​ករណី ឃាត់​មនុស្ស 15822​នាក់ ស្រី 1300​នាក់ (​ជនបរទេស 310​នាក់ ស្រី 48​នាក់ មាន 24​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង​ដាំ​ដុះ 4932​ករណី ឃាត់ 8846​នាក់ (​ស្រី 890​នាក់​) និង​ប្រើប្រាស់ 2891​ករណី ឃាត់ 6976​នាក់ (​ស្រី 410​នាក់​)។ អនុវត្ដ​ដីកា ​៖ 235​ដីកា ឃាត់ 227​នាក់ (​ស្រី 9​នាក់​) សារធាតុ​ញៀន​គ្រប់ ប្រភេទ 532kg 174,57g កញ្ឆា​ក្រៀម 74kg 146g និង 164925​ដើម ។ សម្ភារៈ​ចាប់យក រួមមាន រថយន្ដ 94​គ្រឿង ម៉ូតូ 2230​គ្រឿង ទូរស័ព្ទ 5924​គ្រឿង ជញ្ជីង 376​គ្រឿង អាវុធខ្លី 26​ដើម និង អាវុធ​វែង 13​ដើម។​

យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​លើក​ទី​៣ ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា លទ្ធផល​អនុវត្តន៍​ច្បាប់​ចាប់ពី​ថ្ងៃទី​១ ខែ​មករា ដល់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ សរុប​191​ករណី ឃាត់​មនុស្ស 426​នាក់ ស្រី 34​នាក់ (​ជនបរទេស 0​នាក់ ស្រី 0​នាក់ មាន 0​សញ្ជាតិ​) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំ​ដុះ 104​ករណី ឃាត់ 220​នាក់​(​ស្រី 20​នាក់​) និង​ប្រើប្រាស់ 87​ករណី ឃាត់ 206​នាក់ (​ស្រី 14​នាក់​)។ អនុវត្ត​ដីកា​ ៖ 9​ដីកា ឃាត់ 8​នាក់ (​ស្រី 0​នាក់​) សារធាតុ​ញៀន​គ្រប់​ប្រភេទ 1Kg 821,16g និង 252​កញ្ចប់ កញ្ឆា​ក្រៀម 16,59g និង 0​ដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114