ព័ត៍មានទាន់​ហេតុការណ៏
Search

តូ​តា​ល់​កាំ​បូត ​ប្រគល់​រង្វាន់​ដល់​អ្នកមាន​សំណាង​ឈ្នះ​ក្នុង​កម្មវិធី​ Refill and Win

​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី១១ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​តូ​តា​ល់​កាំ​បូត បាន​ប្រគល់​រង្វាន់​ដល់​អ្នកមាន​សំណាង​ឈ្នះ​ក្នុង​កម្មវិធី Refill and Win នៅ​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់​ជ្រោយ​ចង្វា​។​

នៅក្នុង​ឆ្នាំនេះ មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំមុនៗ ដោយ​អ្នកឈ្នះ​រង្វាន់​មាន​រហូតដល់​២៥០​នាក់ ដែល​រួម​មាន​ម៉ូតូ ទូរទស្សន៍​LED និង​កាត ​សម្រាប់​ចាក់​សាំង តូ​តា​ល់ (​តូ​តា​ល់​ក្លឹប​កាត​)​។ ឈ្មោះ​អ្នក​ដែល​មាន​សំណាង​ទាំង​២៥០​នាក់ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅតាម​ស្ថានីយ​តូ​តា​ល់ និង​នៅលើ​ទំព័រ​facebook របស់​ក្រុមហ៊ុន​តូ​តា​ល់​កាំ​បូត ក៏ដូចជា​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា មានដូចជា​ ទូរទស្សន៍ កាសែត និង​វិទ្យុ​។ ការផ្តល់ជូន​រង្វាន់​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ​ គឺ​ស្រប​នឹង​ខួប​ទី​២៥​ សម្រាប់​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​តូ​តា​ល់​កាំ​បូត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

Refill and Win គឺជា​កម្មវិធី​ប្រចាំឆ្នាំ​ដែល​ផ្ដួចផ្ដើម​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​តូ​តា​ល់​កាំ​បូត ដើម្បី​ផ្តល់​រង្វាន់​ជូន អតិថិជន ដែល​បាន​គាំទ្រ​ក្រុមហ៊ុន​កន្លងមក​។ សូមបញ្ជាក់ថា កម្មវិធី​នេះ​ បាន​ប្រព្រឹត្តទៅ​អស់​រយៈពេល​បី​ខែ ដោយ​ចាប់ផ្ដើម​ពី​ខែ​កញ្ញា ដល់​ខែធ្នូ ឆ្នាំ​២០១៨ និង​មាន​សន្លឹកឆ្នោត​រាប់លាន​សន្លឹក​ត្រូវ​បានដាក់​ផ្សងសំណាង​នៅតាម​ស្ថានីយ​តូ​តា​ល់​ទូទាំងប្រទេស​។

ព្រឹត្តិការណ៍​ចាប់​រង្វាន់​របស់​Refill and Win ត្រូវបាន​បែងចែក​ជា​ពីរ ដោយ​លើកទីមួយ​ត្រូវបាន​រៀបចំ​ឡើង​នៅតាម​បណ្តា​ខេត្ត​នានា ពីថ្ងៃ​ទី​២១ ដល់​២៤ ខែធ្នូ ឆ្នាំ​២០១៨ ហើយ​ការចែក​រង្វាន់​ជូន​អ្នកឈ្នះ​ត្រូវបាន​ធ្វើឡើង​នៅតាម​បណ្តា​ខេត្ត​នោះ​ដោយផ្ទាល់​។ ការចែក​រង្វាន់​លើក​ទី​ពីរ​នេះ គឺ​សម្រាប់​អ្នក​ឈ្នះ​ពី​ការចាប់​រង្វាន់​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ​២០១៨​។

គួរ​បញ្ជាក់ថា ក្រុមហ៊ុន តូ​តា​ល់ កម្ពុជា បាន​ប្រតិបត្តិការ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩៣ ខណៈដែល ក្រុមហ៊ុន​មាន​វត្តមាន​ជាង​៧០​ឆ្នាំ​មកហើយ​។ ក្រុមហ៊ុន តូ​តា​ល់ កម្ពុជា បាន​ចូល​ទៅ​ក្នុង​ទីផ្សារ​នៃ​ផលិតផល​ប្រេង និង​បម្រើ​សេវាកម្ម ជូន​អតិថិជន​ទាំង​ឯកជន និង​សាធារណជន​។

បច្ចុប្បន្ន ក្រុមហ៊ុន តូ​តា​ល់ មាន​ស្ថានីយប្រេងឥន្ធនៈ​៨៥​ស្ថានីយ សម្រាប់​ការដឹកជញ្ជូន​ប្រេងឥន្ធនៈ (​ប្រេងសាំង និង ម៉ា​ស៊ូ​ត​) និង​ហាង​ទំនិញ​៣៥​កន្លែង (Bonjour Shops) ហើយក៏​មាន​កាត​សម្រាប់​ចាក់​សាំង​តូ​តា​ល់ (​តូ​តា​ល់​ក្លឹប​កាត​) ដែលមាន​អត្ថប្រយោជន៍​បំផុត​ក្នុងការ​គ្រប់គ្រង​ការចាក់​ប្រេងឥន្ធនៈ​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114