ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ថៃ ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​​៣​នាក់ តាម​ច្រក​អន្តរជាតិ​ជាំ មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​ ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កាប់​ឈើ​គ្រញូង

​ឧ​ត្ត​រ​មានជ័យ​ ៖ អាជ្ញាធរ​ថៃ​ បាន​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​០៣​នាក់ តាម​ច្រក​អន្តរជាតិ​ជាំ សា​ងុំា កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រិ​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​​​ ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម ​៖
១.​ឈ្មោះ ជា អី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​រស់នៅ ភូមិ​កងមាស ឃុំ​ព្នៅ ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​
២.​ឈ្មោះ ជឿន តក់ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ រស់នៅ​ភូមិ​ចិន​ឡុង ឃុំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះ​វិហារ​។​
៣.​ឈ្មោះ គល់ ចាន់ ភេទ​ប្រុស ​អាយុ​២៧​ឆ្នាំ​ រស់នៅ​ភូមិ​ត្រាច ឃុំ​បន្ទាយមាស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នក​ទាំង​៣​នាក់ ចាប់ខ្លួន​នៅ​ថ្ងៃទី​១២ ខែ​តុលា ឆ្នាំ​២០១៧ ពីបទ​ឆ្លងដែន​ខុស​ច្បាប់ កាប់​ឈើ​គ្រញូង ចូល​តាម​ច្រក អូរ​ខ្មោច ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់គុក​នៅ​ស្រុក​ខាន់​តា​ឡាក់ ខេត្ត​ស៊ីសាកេត​ ប្រទេស​ថៃ​។​ បច្ចុប្បន្ន ប្រជាពលរដ្ឋ​ទាំង​៣​នាក់ ត្រូវ​សមត្ថកិច្ច បាន​ឲ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ហើយ​៕