ព័ត៍មានទាន់​ហេតុការណ៏
Search

មើល​រឿង​សិច ​ក្នុង​ទូរស័ព្ទ​ដៃ ​ទ្រាំ​មិនបាន ប្រើ​អំពើ​អាស​លើ​កុមារី​

កំពង់ចាម ​៖ ​កំលោះ​ដាច់ដាប​ បាប​មិន​ឆ្អាប​មាត់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ​ពី​បទ​ប្រព្រឹត្ត​អំពើ​អាស​លើ​កុមារី​អាយុ​៥​ឆ្នាំ ​ដោយ​ទ្រាំ​នឹង​តណ្ហា​ឡើង​ដល់​កម្រិត​ ក្នុង​រឿង ​មើល​សកម្មភាព​អាសអាភាស​ក្នុង​ទូរស័ព្ទ​រួច​មក។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១៦​និង​២០​នាទី​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​អុង បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ឈឹម ឃីម ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​តា​អុង ឃុំ​តា​អុង ស្រុក​ចំការលើ​ ខេត្ត​កំពង់ចាម ប្តឹង​ទៅលើ ​ឈ្មោះ ធី ឈុន​លីម ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ជាមួយគ្នា ថា​ បាន​បៀតបៀន​កេរខ្មាស ​មក​លើ​ចៅស្រី​របស់​ខ្លួន​ ឈ្មោះ (​ស ក​)​អាយុ​០៥​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា កាលពី​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៩ ​វេលា​ម៉ោង​១៥​និង​៣០​នាទី នៅ​ចំណុច​លើ​អង្រឹង​ក្រោយ​ផ្ទះ​របស់​ជនសង្ស័យ នៅ​ភូមិ​-​ឃុំ​ជាមួយគ្នា​។

ប៉ូលិស​បាន​បន្តថា ក្រោយពី​បាន​ទទួល​បណ្ដឹង​ភ្លាម សមត្ថកិច្ច​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ឈ្មោះ ធី ឈុន​លីម មក​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ​ធ្វើការ​សាកសួរ។

ក្នុង​ពេល​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា នៅ​ថ្ងៃ​កើតហេតុ ពេល​ ដែល​ខ្លួន​ដេក​អង្រឹង​ក្រោយ​ផ្ទះ​កំពុងតែ​មើល​រឿង​ក្នុង​ទូរស័ព្ទ ស្រាប់តែ​កុមារី​រងគ្រោះ​ឈ្មោះ ​( ស ក​) បាន​មក​ដេក​លើ​អង្រឹង​ហើយ​មើល​ទូរស័ព្ទ​ជាមួយ​ដែរ​ខ្លួន។

នៅ​ពេល​នោះ ​ខ្លួន​មាន​តណ្ហា ​ក៏បាន​ស្រាត​ខោ​កុមារី​រងគ្រោះ​ រួច​យកដៃ​ស្ទាបអង្អែល​ប្រដាប់​ភេទ​នាង​។ បន្ទាប់មក​បាន​រូត​ខោ​របស់​ខ្លួន​ហើយ​យក​ប្រដាប់​ភេទ​ដាក់​ពីលើ​ប្រដាប់​ភេទ​កុមារី​រងគ្រោះ ​(​តែ​មិន​ដាក់បញ្ចូល​រន្ធ​ភេទ​ទេ​) តែ​ពេល​នោះ​ខ្លួន ឈុន​លីម ​ខ្លាច​កុមារ​រងគ្រោះ​ប្រាប់​ជីដូន​របស់​នាង ខ្លួន​ក៏​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​តែម្ដង ហើយក៏​នាំគ្នា​ដើរ​ទៅ​ផ្ទះ។

ប៉ូលិស​បាន​បញ្ជាក់​ថា ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការ​លើ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិ​វិធី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114