ព័ត៍មានទាន់​ហេតុការណ៏
Search

បារាំង​ប្តេជ្ញា​ឆ្លើយតប​ខ្លាំងក្លា​ខណៈ​បាតុកម្ម “​អាវកាក់​ពណ៌​លឿង​” ថ្មី​គ្រោង​ធ្វើឡើង​

ប្រទេស​បារាំង​កំពុង​ត្រៀមខ្លួន​សម្រាប់​ការតវ៉ា “​អាវកាក់​ពណ៌​លឿង​” ថ្មី​មួយ​នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃ​សៅរ៍​ខណៈ​អាជ្ញាធរ​បាន​ប្តេជ្ញា​មិន​អត់ឱន​ចំពោះ​អំពើហិង្សា​បន្ទាប់ពី​មាន​កុបកម្ម​និង​ការបំផ្លិចបំផ្លាញ​ប្រចាំ​សប្តាហ៍​នៅ​ទីក្រុង​ប៉ារីស​និង​ទីក្រុង​នានា​ក្នុង​រយៈពេល​ពីរ​ខែ​កន្ល​ង​មកនេះ​។​

ក្រុមមន្ត្រី​បាន​ព្រមាន​ថា ពួកគេ​រំពឹងថា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ចុង​សប្តាហ៍​នេះ​នឹងមាន​ទំហំ​ធំ​ជាង​មុន​និង​មាន​អំពើ​ហឹ​ង្សា​ខ្លាំង​ជាង​មួយ​សប្តាហ៍​មុន​ព្រោះ​ចលនា​មួយ​ដែល​បង្ហាញ​ពី​ភាព​ថមថយ​កម្លាំង​ហាក់ដូចជា​ទទួលបាន​ស​ន្ទុះ​ថ្មី​។​

រថពាសដែក​និង​មន្ត្រី​ចំនួន​៥​ពាន់​នាក់​នឹងត្រូវ​ដាក់ពង្រាយ​នៅ​ទីក្រុង​ប៉ារីស​ដែលជា​កន្លែង​រូបភាព​នៃ​ការដុត​រថយន្ត កម្ទេច​ហាង​និង​ការប៉ះទង្គិច​គ្នា​រវាង​ក្រុមអ្នកតវ៉ា​និង​ប៉ូលិស​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ទូទាំង​ពិភពលោក​ចាប់តាំងពី​ខែវិច្ឆិកា​មក​។​

លោក Arnaud វ័យ​៤៨​ឆ្នាំ​ជា​អ្នករៀបចំ​ក្រុម​អាវ​អាក់​ពណ៌​លឿង​នៅ​តំបន់ Seine-et-Marne ក្បែរ​រដ្ឋធានី​បាន​ប្រាប់ AFP ថា “​ក្រុមហ៊ុន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់​គឺ​ស្ថិតនៅ​ទីក្រុង​ប៉ារីស​ដូច្នេះ​យើង​នឹង​អាច​មើលឃើញ​នៅ​ទីនោះ​”​។​

អ្នកផ្សេង​ទៀត​បាន​អំពាវនាវ​ឲ្យ​ក្រុមអ្នកតវ៉ា​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង Bourges ភាគ​កណ្តាល​ដែល​អាច​ទាក់ទាញ​មនុស្ស​កាន់តែច្រើន​នៅ​ទីក្រុង​ឆ្ងាយៗ​ពី​ទីក្រុង​ប៉ារីស​។​

អ្នករៀបចំ​ម្នាក់​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា “​ខ្ញុំ​សង្ឃឹមថា នៅក្នុង​ទីក្រុង​ដែល​មិនមាន​ឧប្បត្តិហេតុ​ណាមួយ​ចាប់តាំងពី​ការចាប់ផ្តើម​ចលនា​នេះ​មក​នោះ​គឺ​នឹងមាន​ភាពរឹងមាំ​និង​សន្តិភាព​”​។

អភិបាលក្រុង​លោក Pascal Blanc បាន​ប្រាប់ AFP ថា ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​ហើយ​ធនាគារ​និង​ក្រុមហ៊ុន​ផ្សេងទៀត​បាន​បិទ​បង្អួច​។​

នៅ​ទូទាំងប្រទេស កងកម្លាំង​សន្ដិសុខ​ប្រហែល​៨​ម៉ឺន​នាក់​កំពុង​ត្រូវបាន​ដាក់ពង្រាយ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ វា​មិន​ច្បាស់​ទេ​ថា​តើ​បាតុកម្ម​នៅ​ទីក្រុង​ប៉ារីស​នឹង​ផ្តោត​ជាថ្មី​ម្តងទៀត​លើ​មហាវិថី Champs-Elysees និង​វិមាន Arc de Triomphe ឬ​ចាប់ផ្តើម​នៅក្នុង​សង្កាត់​ពាណិជ្ជកម្ម La Defense ខាងលិច​នៃ​ទីក្រុង​ឬក៏​យ៉ាងណា​។​

សភាពាណិជ្ជកម្ម​របស់​ទីក្រុង​បាន​ប៉ាន់​ស្មានថា ហាង​ជិត​៥០០​ហាង​ត្រូវបាន​រង​ការខូចខាត​ចាប់តាំងពី​ការតវ៉ា​បានចាប់ផ្តើម​ហើយ​ហាង​ជាច្រើន​ទំនងជា​នឹង​បិទ​ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍​៕ AFP