ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​និង​ស្រី​២៨​នាក់​ ពាក់ព័ន្ធ​គ្រឿងញៀន​

ភ្នំពេញ​ ៖​ ជនសង្ស័យ​ប្រុស​និង​ស្រី​មួយ​សំបុក​ធំ​ សរុប​២៨​នាក់​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចុះ​មក​ឃាត់ខ្លួន​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ប្រតិបត្តិការ​ចាប់​បង្ក្រាប​នោះ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ ៦​កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩​យប់​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក នៃ​អធិការដ្ឋាន​នគរបាល​ខ​ណ្ឌ​ដូនពេញ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​បាន​ការអនុញ្ញាត​តាមរយៈ​ទូរស័ព្ទ​របស់​លោក សេង គឹម​ឡាក់ ជា​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​បាន​សហការ​ពី​លោក ចេង សុផាន ជា​ក្រឡាបញ្ជី ដែល​មាន​សមាសភាព​ចូលរួម​ទី​១​លោក​រ៉ឹ​ម ម៉ិច ឋានៈ​នាយរង​ការិយាល័យ​ទី​២​លោក គង់ នៅ ឋានៈ​នាយរង​កា​រិ​យា​ល័យ​ទី​៣​លោក ស៊ិន សុវណ្ណ​ ឋានៈ​នាយរង​ការិយាល័យ ទី​៤​លោក គង់ សុភាព​ឋានៈ​នាយរង​ការិយាល័យ​ទី​៥​លោក ស្រី យ៉ា​វ័ន​ ​ឋានៈ​នាយរង​ប៉ុស្តិ៍​ស្រះចក​ទី​៦​លោក ជ័យ ស៊ួ​ល ឋានៈ​នាយរង​ផ្នែក​ទី​៧​លោក ជា វណ្ណា​ ​ឋានៈ​នាយរង​ផ្នែក​និង​ទី​៨​លោក ឌួង ស៊ីម ឋានៈ​ប្រធានភូមិ​៣ បាន​ដឹក​ក្រុម​ប្រតិបត្តិការ​ចម្រុះ​បាន​ចុះទៅ​ដល់ទី​តាំង​សំណង់​មិន​រៀប​រាយ ផ្លូវ​រថភ្លើង ភូមិ​៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បានធ្វើ​ការ​ឆែកឆេរ​ត្រួតពិនិត្យ​រក​ឃើញ​ជនសង្ស័យ​ពាក់ព័ន្ធ​ការ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២៨​នាក់ និង​ម៉ូតូ​ចំនួន​១៩​គ្រឿង និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន។

សមត្ថកិច្ច​បញ្ជាក់​ទៀត​ថា ​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង​ខាងលើ​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114