ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ច្បារអំពៅ​ទី​២ ​លែង​ព្រួយ​បារ​ម្ភ​ខ្លាច​លិចលង់​ផ្ទះសម្បែង ​បន្ទាប់ពី​លូ​ធំ​បាន​ដំណើរការ​

ភ្នំ​ពេ​ញ ៖ យោង​តាម​ប្រសាសន៍​លោក​យ៉ិន​ វុ​ធ ចៅសង្កាត់​ច្បារអំពៅ​ទី​២​ បាន​ប្រាប់​កម្ពុ​ជាថ្មី​នៅ​រសៀល​ថ្ងៃទី​១២​ ខែមករា​នេះ​ថា ​នៅ​ពេល​ដែល​ប្រព័ន្ធ​លូ​ធំ​មុខកាត់​១​ម៉ែត្រ​៤​តឹក​ត្រូវបាន​ជីក​ដាក់​រួចរាល់​ហើយ​នោះ​ ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង្កាត់​ច្បារអំពៅ​ទី​២​និង​លែង​ព្រួយ​បារ​ម្ភ​ខ្លាច​លិចលង់​ផ្ទះសម្បែង​ដូច​ពី​ពេលកន្លង​មក​។ ហើយ​ប្រព័ន្ធ​លូ​ថ្មី​នេះ​កំពុង​ដំណើរការ​ជីក​បង្កប់​រួចរាល់​និង​បន្ត​ចាក់​ក្រាល​បេតុង​លើ​ទីតាំង​ដែល​ជីក​កប់​ប្រព័ន្ធ​លូ​នេះ​។

លោក​យ៉ិន វុ​ធ បាន​បន្តថា​ ពី​មុន​មក​ក៏​មាន​លូ​បង្ហូរ​ទឹក​ផង​ដែរ​ ប៉ុន្តែ​មាន​ទំហំ​មុខកាត់​តែ​៦​តឹក​ដែល​ងាយ​និង​ស្ទះ​សំរាម​ហើយ​បង្ក​ឲ្យ​ទឹក​ហូរ​យឺត​នៅ​ពេល​ដែល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ តែ​ក៏​ពុំ​បាន​លិចលង់​ច្រើន​ម៉ោង​នោះ​ដែរ​។ ប្រព័ន្ធ​លូ​ថ្មី​នេះ​គឺ​សាលា​រាជធានី​ភ្នំពេញ​បាន​ជីក​ដាក់លូ​ធំ​ចាប់ពី​ជុំ​វិញ​បរិវេណ​ផ្សារ​ច្បារអំពៅ​រហូតមកដល់​វិហារ​វៀតណាម​ច្រាំង​បាក់​ តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩​ដែល​មាន​ប្រវែង​ជិត​១០០០​ម៉ែត្រ​។ ហើយ​ប្រព័ន្ធ​លូ​ថ្មី​នេះ​និង​បាន​ប្រើប្រាស់​នៅ​ចុងខែ​មករា​នេះ​។

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​បាន​សំដែង​នូវ​ក្តី​ត្រេកអរ​បន្ទាប់ពី​ប្រព័ន្ធ​លូ​ថ្មី​នេះ​បាន​ប្រើប្រាស់​ពិសេស​ គឺ​លែង​ព្រួយ​បារ​ម្ភ និង​លិចលង់​ផ្ទះសម្បែង​នៅ​រដូវវស្សា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114