ព័ត៍មានទាន់​ហេតុការណ៏
Search

ប៉ូលិស​បង្ក្រាប​ជន​រកស៊ី​ជួញដូរ​ថ្នាំញៀន​បាន​ម្នាក់​ និង​អ្នកប្រើប្រាស់​ម្នាក់ទៀត

ភ្នំពេញ ​៖ បុរស​២​នាក់​ដែល​មាន​ជាប់​ពាក់​ព័​ន្ធ​នៅក្នុង​ការ​ជួញដូរ​និង​ប្រើប្រាស់​ថ្នាំ​ញៀន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​ បង្ក្រា​បបាន​កាលពី​វេលាយប់​ ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​តាមផ្លូវ​លេខ​៥៩៨ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី​។

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នោះ មាន​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ជួញដូរ​ថ្នាំញៀន ដែល​មាន​ឈ្មោះ ម៉ាក់ សំណាង ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ ​ជនជាតិ​ខ្មែរ មានមុខ​របរ​ធ្វើ​ការងារ​ជាងឈើ ទីលំនៅ​មិន​ប្រាកដ​ ដែល​នៅ​ការ​ចាប់ខ្លួន​នោះ​ប៉ូលិស ដកហូត​បាន​ថ្នាំញៀន​ចំនួន​២​កញ្ចប់​និង ម៉ូតូ​១ ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HJ -6010 និង​ទូរស័ព្ទដៃ​១​គ្រឿង​ដែលជា​សម្ភារៈ​ពាក់​ព័​ន្ធ​ក្នុង​ពេល​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​
​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ ខណៈដែល​ជន​នេះ​កំពុង​តែ​ជិះ​ម៉ូត​នៅតាម​ផ្លូវ​លេខ​៥៩៨ ក្នុងភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ចំណែកឯ​ជនសង្ស័យ​ម្នាក់ទៀត​ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​សេព​(​ប្រើប្រាស់​ថ្នាំញៀន​) ខុសច្បាប់ ដែល​មាន​ឈ្មោះ ចាន់ មករា អាយុ​២៦​ឆ្នាំ មុខរបរ​ជាងឈើ មាន​ទី​លំ​នៅ​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌសែនសុខ ត្រូវ​បាន​ឃាត់ខ្លួន​នៅវេលា​ម៉ោង​២០​កន្លះ​នៅយប់​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៩ នៅ​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ នៅពេល​ដែល​ជន​នេះ​កំពុង​ដើរ​តាមផ្លូវ និង​បន្ទាប់ពី​រកឃើញ​មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​។​

ប៉ូលិស​បាន​ឃុំខ្លួន​ពួកគេ​ជា​បណ្តោះអាសន្ន​ដើម្បី​សួរនាំ​ស្រាវជ្រាវ​បន្ត​មុន​ពេល​ធ្វើ​ការ​បញ្ជូន​ពួកគេ​ទៅ​តុលាការ​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114