ព័ត៍មានទាន់​ហេតុការណ៏
Search

ជិះ​ម៉ូតូ​បុក​ដើម​ត្រាច​ស្លាប់​ម្នាក់​ របួសធ្ងន់​ម្នាក់​នៅ​ស្រុក​បន្ទាយស្រី

សៀមរាប ​៖ ​យុវជន​ម្នា​ក់​បាន​ស្លាប់​ភ្លាមៗ​នឹង​កន្លែង​ ឯ​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ ក្នុង​ហេតុការណ៍​ជិះ​ម៉ូតូ​បុក​ដើម​ត្រាច​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បាន​កើត​ឡើង​នា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៤ ខែមករា​ ឆ្នាំ២០១៩ នៅ​ចំណុច​ភូមិ​សណ្តាយ ឃុំ​ខ្នា​សណ្តាយ ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ឡុង សំណាង អធិការ​នគរបាល​ស្រុក​បន្ទាយស្រី បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៤​នេះ​ថា គ្រោះថ្នាក់​នេះ​បង្កឡើង​ដោយ​ខ្លួនឯង ជិះ​ម៉ូតូ​បុក​ដើម​ត្រាច រហូត​ស្លាប់​ម្នាក់​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​។

លោក​បន្ត​ថា ជនរងគ្រោះ​ទី​១.​ឈ្មោះ ម៉ុ​ច មី​ត ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ មា​នទី​លំ​នៅ​ភូមិ​កកោះ​ជ្រុំ ឃុំ​ខ្នា​សណ្តាយ ស្រុក​បន្ទាយស្រី​(​ស្លាប់​)​។​ ទី​២.​ឈ្មោះ រិត ផេង ភេទប្រុស​ អាយុ​២១​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា​(​របួសធ្ងន់​)​។ ចំណែក​ម៉ូតូ​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០១៤​ ពាក់​ស្លាក​លេខ​បាត់ដំបង​1K3838​។ ក្រោយពេល​វាស់វែង​ជនរងគ្រោះ​និង សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114