ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡា​ទ្រី​យ៉ា​ត្លុង​វ័យក្មេង​ចំនួន​៦​នាក់ ​ត្រៀម​ចេញ​ប្រកួត Triathlon Asian Cup នៅ​ថៃ​

សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​ នឹង​បញ្ជូន​អត្ត​ព​លិ​ក​ថ្នាល​ចំនួន​៦​នាក់ ​ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​ នៃ​ការប្រកួត Triathlon Asian Cup នៅ​ប្រទេស​ថៃឡង់ដ៍ ដោយ​ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្តឡើង​នា​ថ្ងៃទី​២៣ ​រហូតដល់ ២៧ ខែមករា ឆ្នាំ​២០១៩​។​

លោក​ ងិន សុខ​បញ្ញា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទ្រី​យ៉ា​ត្លុង​កម្ពុជា​បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ថ្នាល​ចំនួន​៦​នាក់ ទៅ​ចូលរួម​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​ជាមួយ​ពិភព​ខាងក្រៅ​ព្រោះ​បើ​ប្រកួត​តែ​ក្នុងស្រុក​យើង​មិនដឹង​ពី​កម្រិត​កីឡាករ​-​កីឡាការិនី​របស់​យើង​ពិតប្រាកដ​ឡើយ​។​

លោក​បាន​បន្តថា ការប្រកួត​នេះ​ប្រហែល​ជាមាន​១៥​ប្រទេស ​ចូលរួម​ ដោយ​រាប់ទាំង​ប្រទេស​កម្ពុជា​យើង​ដែរ កីឡាករ​- កីឡាការិនី​ដែល​ត្រូវ​បញ្ជូនទៅ​ទាំង​៦​នាក់ និង​គ្រូ ១​នាក់​នោះ រួមមាន​កីឡាការិនី អ៊ួ​ន ចាន់​ភក្ត្រា កីឡាការិនី ហ៊ោ ធីតា កីឡាការិនី ផល ស្រី​ភួង កីឡាករ សុខ សំណាង កីឡាករ ណា​ង ណៃ និង​កីឡាករ ចេង សុវណ្ណ​បញ្ហា​សិ​ដ្ឋ ចំពោះ​គ្រប​ង្វឹ​ប​២​រូប​វិញ គឺ​លោកស្រី សូ រ៉ា​ន់​ដេ​ត និង​លោក​ចេង ចាន់​ដា​រ៉ា​។​

លោក​ហិន សុ​បញ្ញា បានបញ្ជាក់​ទៀតថា ការ​ចេញទៅ​ប្រកួត​នៅក្រៅ​ស្រុក​ទោះបី​ចាញ់ ឬ ឈ្នះ​ក៏​យើង​ដឹងថា​យើង​កំពុង​ឈរ​នៅ​កន្លែង​ណា យើង​នៅ​ខ្វះ​អ្វីដែល​ត្រូវបំពេញ​បន្ថែម?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114