ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Man City​បំបាក់​ក្រុម Wolves Wolves៣-០​ដើម្បី​បិទ​គំលាត​នាំមុខ​របស់​ក្រុម Liverpool​នៅលើ​កំពូល​តារាង Premier League

​កីឡាករ Gabriel Jesus រកបាន​៧​គ្រាប់​ពី​៣​ប្រកួត​ចុងក្រោយ​របស់គាត់ ជាមួយនឹង​ការរកបាន​២​គ្រាប់​ខណៈដែល​ក្រុម Man City​បំបាក់​ក្រុម​មាន​គ្នា​១០​នាក់ Wolves ៣-០​កាលពី​ថ្ងៃ​ចន្ទ ដើម្បី​កាត់បន្ថយ​គំលាត​របស់​ក្រុម Liverpool​នៅ​លើ​កំពូល​តារាង Premier League​មក​នៅត្រឹម​៤​ពិន្ទុ​វិញ​។​

កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​ម្នាក់នេះ​បាន​ពេន​មួយ​ជើង​បានសម្រេច ក្រោយ​លេង​បាន​១០​នាទី ហើយ​និង​រកបាន​១​គ្រាប់​ទៀត​ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី មុនពេល​សម្រាក​ការប្រកួត​តង់​ទី​១ ក្រោយ​ពេលដែល​ក្រុម Wolves​បាន​កាត់បន្ថយ​គ្នា​មក​នៅត្រឹម​១០​នាក់ ពេលដែល​កីឡាករ Willy Boly​ទទួលបាន​កាត់​ក្រហម​ភ្លាមៗ​នោះ​។​

ក្រោយ​បរាជ័យ​២​លើក​ជាប់ៗ​គ្នា​អំឡុង​រដូវ​កាល​បុណ្យ​ណូអែល ក្រុម Man City​បច្ចុប្បន្ន​បានឈ្នះ​៥​ប្រកួត​ពី​ការប្រកួត​ទាំងអស់​ចាប់តាំងពី​ពេល​នោះមក ហើយ​និង​រកបាន​២៤​គ្រាប់​ក៏ដូចជា​បង្ហាញ​សញ្ញា​អាសន្ន​មួយ​ដល់​ក្រុម Liverpool​របស់លោក JuergenKlopp​។​

ដោយ​ក្រុម Spurs​បរាជ័យ​កាលពី​ថ្ងៃអាទិត្យ​នោះ វា​ទំនងជា​ធ្វើ​ឲ្យ​ការ​ប្រជែង​ដណ្តើម​ជើងឯក Premier League​ឆ្នាំនេះ ក្លាយ​ជាការ​ប្រណាំងសេះ​២​ក្បាល ក្នុងនោះ ក្រុម Liverpool​មាន​៥៧​ពិន្ទុ ហើយ​ក្រុម Man City​មាន​៥៣​ពិន្ទុ ក្រោយ​លេង​បាន​២២​ប្រកួត​ខណៈដែល​ក្រុម Spurs​មាន​៤៨​ពិន្ទុ​។​

លោក​Pep Guardiola អ្នកចាត់ការ​របស់​ក្លិប Man City​បាន​និយាយថា យើង​ធ្លាប់​លេង​ច្រើនលើក​ណាស់ ១០​ទល់នឹង​១១​នាក់ ហើយ​យើង​គួរតែ​លេង​ស្រេកឃ្លាន​ជាង​នេះ នៅក្នុង​ការប្រកួត​នេះ ប៉ុន្តែ​យើង​មាន​ច្រើន​ប្រកួត​ណាស់​នៅក្នុង​ចិត្ត​របស់​ពួកយើង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114