ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​គណៈកម្មាធិការ​កីឡា​អូឡាំពិក​ជប៉ុន ច្រានចោល​ការជាប់​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​

​ប្រធាន​គណៈកម្មាធិការ​កីឡា​អូឡាំពិក​ជប៉ុន លោក​Tsunekazu Takeda កាលពី​ថ្ងៃ​អង្គារ បាន​ច្រានចោល​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការទូទាត់​សង្ស័យ​ធ្វើឡើង​មុនពេល​ដែល​ទីក្រុង​តូ​ក្យូ ត្រូវបាន​គេ​ផ្តល់​ព្រឹ​ត្តិការណ៍ Games2020 ​ខណៈពេលដែល​លោក​បាន​និយាយ​សុំទោស​ផងដែ​សម្រាប់​ផលប៉ះពាល់​ដែល​អាច​កើតឡើង​ណាមួយ​មកលើ​ការធ្វើ​ម្ចាស់ផ្ទះ​ព្រឹ​ត្តិការណ៍​មួយ​នេះ​។​

ក្រុម​រដ្ឋអាជ្ញា​ស៊ើបអង្កេត​បារាំង បាន​ចោទប្រកាន់​លោក​Takeda ស្រប​ពេលដែល​ពួកគេ​ស៊ើបអង្កេត​លើ​ការទូទាត់​២​លើក​២.៨​លាន​ដុល្លារ​សិង្ហ​បុរី​(​ស្មើនឹង​២.១​លាន​ដុល្លារ​) ធ្វើឡើង មុន​ពេលដែល​រដ្ឋធានី​របស់​ជប៉ុន​មួយ​នេះ ត្រូវបាន​គេ​ផ្តល់​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹ​ត្ត​ការណ៍​កីឡា​អូឡាំពិក​។​

អំឡុង​សន្និសីទកាសែត​តាម​កញ្ចក់​ទូរទស្សន៍ ដែលមាន​រយៈពេល​៧​នាទី លោក​Takeda បាន​និយាយថា លោក​មិន​ធ្លាប់​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​ដំណើរការ​សម្រេចចិត្ត​ណាមួយ​នោះឡើយ ពាក់ព័ន្ធ​នឹង​ការចំណាយ​នេះ​។​

លោក​Takeda បន្តទៀតថា លោក​បាន​តវ៉ា​រួចទៅហើយ​ចំពោះ​ភាព​គ្មាន​ទោស​ពៃ​របស់លោក អំឡុងពេល​សាកសួរ​ដោយ​ក្រុម​អាជ្ញាធរ​បារាំង នៅក្នុង​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​១០ ខែធ្នូ កន្លងទៅ​។​

លោក​បាន​និយាយ​ផងដែរ​ថា ការទូទាត់​តម្លៃ​នោះ មិនមែនជា​អំពើពុករលួយ​នោះទេ តែ​វា​គឺជា​កុងត្រា​ពិគ្រោះ​យោបល់ ដែល​បាន​ចុះហត្ថលេខា តាមរយៈ​និតិ​វិធី​ឯកភាព​ដ៏​ត្រឹមត្រូវ​។​

លោក​បញ្ជាក់​ទៀតថា លោក​សោកស្តាយ​ខ្លាំងណាស់ ដែល​បញ្ហា​មួយ​នេះ អាចធ្វើ​ប៉ះពាល់​ដល់​ដំណើរការ​កីឡា​អូឡាំពិក ហើយ​លោក​សន្យាថា នឹង​សហប្រតិបត្តិការ​ជាមួយ​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​៕