ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​កីឡា​កំពូល​កូរ៉េខាងត្បូង​សុំទោស​សម្រាប់​ករណី​បំពាន​ផ្លូវភេទ​មកលើ​ក្រុម​អត្ត​ព​លិ​ក​

ប្រធាន​អង្គភាព​កីឡារ​កំពូល​របស់​កូរ៉េខាងត្បូង កាលពី​ថ្ងៃ​អង្គារ បាន​និយាយ​សុំទោស​ចំពោះ​ករណី​បំបាន​ផ្លូវភេទ រវាង​ក្រុម​អត្ត​ព​លិ​ក​ក្មេងៗ និង​គ្រូបង្វឹក​របស់​ពួកគេ ហើយ​លោក​បាន​សន្យាថា នឹងដាក់​បម្រាម​អស់​មួយជីវិត​ដល់​អ្នក​បំពាន​ទាំងឡាយណា​។​

ការអះអាង​របស់លោក បាន​កើតមានឡើង ក្រោយ​ម្ចាស់​មេដាយមាស​រត់ប្រណាំង​កីឡា​អូឡាំពិក​Shim Suk-hee​បាន​ចោទប្រកាន់​អតីត​គ្រូបង្វឹក​របស់​នាង កាលពី​សប្តាហ៍​មុន​ថា បាន​លួងលោម និង​ចាប់រំលោភ​នាង​ជាច្រើនលើក​ច្រើនសារ ជាហេតុ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ជាច្រើន​ទៀត ចេញមុខ​ស្វែងរក​យុត្តិធម៌​របស់​ពួកគេ​ដែរនោះ​។​

លោក​Lee Kee-heung​ដែលជា​ប្រធាន​គណៈកម្មាធិការ​កីឡា​អូឡាំពិក និង​កីឡា​កូរ៉េខាងត្បូង បាន​និយាយ​សុំទោស​សម្រាប់​រឿងរ៉ាវ​ដែល​បាន​កើតឡើង ហើយ​ការខកខាន​ក្នុងការ​ការពារ​ករណី​បំពាន​បែបនេះ មិន​ឲ្យ​កើតឡើង​។​

លោក​Lee បាន​និយាយថា លោក​នឹង​បោសសំអាត​គ្រូបង្វឹក​ទាំងអស់នោះ ដែល​បាន​ព្យាយាម​បំផ្លាញ​អនាគត​ក្រុម​អត្ត​ព​លិ​ករ​បស់​ពួកយើង ដោយ​ប្រើប្រាស់​ស្ថាន​ការ​របស់​ពួកគេ ធ្វើ​រឿង​មិន​ត្រឹមត្រូវ​ដ៏​ថោកទាប​បែបនេះ​។​

លោក​បន្តទៀតថា លោក​នឹងដាក់​បំរាម​អស់​មួយជីវិត​ដល់​អ្នក​ដែល​បំពាន​ទាំងអស់នេះ ហើយនឹង​រារាំង​ពួកគេ​ពី​ការជ្រើសរើស​ការងារ​នៅ​បរទេស និង​នៅក្នុង​ស្រុក​។​

សូមបញ្ជាក់ថា កូរ៉េខាងជើង គឺជា​ប្រទេស​ខ្លា​កីឡា​ក្នុង​តំបន់ ហើយ​តែងតែ​ឈរ​នៅលើ​តារាង​កំពូល​ប្រទេស​ទាំង​១០​ទាំង​នៅ​កីឡា​អូឡាំពិក​រដូវក្តៅ និង​រដូវរងារ​៕