ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ៅ ស៊ី​ណាត យីអ៊ុន​ឡើង​ខ្ពស់​ ឈាន​ចូល​ដល់​ដើម​ឆ្នាំ​២០១៩​នេះ!

​ភ្នំពេញ​ ​៖ ​តារា​ចម្រៀង​ស្រី​ចាស់​វស្សា​ ដែល​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ និង​មាន​ប្រជាប្រិយភាព​លើ​ទីផ្សារ​សិល្បៈ ​អ្នកនាង ម៉ៅ ស៊ី​ណាត ឈាន​ចូលដល់​ដើមឆ្នាំ​២០១៩​នេះ​ ពិត​ជាមាន​យីអ៊ុន​ខ្ពស់​មិន​ធម្មតា​នោះទេ​។​ ខណៈដែល​ការងារ​សិល្បៈ​បច្ចុប្បន្ន​ ត្រូវបាន​ផ្តល់ឱកាស​ពី​តារា​ប្រុស ​លោក យ៉ែម សំ​អូន ជ្រើស​រើសយក​ចូល​ក្រុម​ជាមួយ​។​

បើតាម​ការលើកឡើង​ពី​សំណាក់​ផេ​ក​ផ្លូវការ​របស់ ​អ្នកនាង ស៊ិន ឧ​ត្ត​ម​ផល្លា បាន​និយាយថា​ ពិតជា​មិនធម្មតា​ឈានចូល​មកដល់​ឆ្នាំ​ថ្មី​២០១៩​នេះ ​អ្នកនាង ​ម៉ៅ ស៊ី​ណាត ពិតជា​យីអ៊ុន​ឡើង​មែន ដោយ​ត្រូវបាន​ លោក យ៉ែម សំ​អូន ដែលជា​ប្រធាន​ក្រុម ​នៃ​ក្រុម​Dara Entertainment​ តន្ត្រីសម័យ ​លោក យ៉ែម សំ​អូន បាន​ជ្រើស​យក​អ្នកនាង ម៉ៅ ស៊ី​ណាត ចូលក្នុង​ក្រុម​របស់លោក។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ​អ្នកនាង ម៉ៅ ស៊ី​ណាត គឺជា​តារា​ចម្រៀង​ដែល​មាន​ទេពកោសល្យ ហើយ​ជាពិសេស​នោះ​តារាចម្រៀង​រូបនេះ​ មាន​សំនៀង​ដូចគ្នា​ ជាមួយ​តារាចម្រៀង​ពី​សម័យ​ដើម គឺ​អ្នកស្រី ប៉ែន រ៉​ន ហើយ​នេះ​ក៏​ជា​ភាពជោគជ័យ​មួយ​របស់​ អ្នកនាង ម៉ៅ ស៊ី​ណាត ដែល​បាន​ចូលទៅ​ក្នុង​ក្រុម Dara Entertainment តន្ត្រីសម័យ​ លោក យ៉ែម សំ​អូន។

សូមបញ្ជាក់ថា​ ក្រុម​Dara Entertainment​តន្ត្រីសម័យ យ៉ែម សំ​អូន គឺជា​ធី​ម​ ដែល​ទទួល​បាន​ប្រជា​ប្រិយភាព​តម្លៃ​ខ្ពស់​ និង​ឈានមុខ​គេ​នៅក្នុង​ប្រ​ទេស​កម្ពុជា​ ហើយ ​ជាពិសេស ​លោក យ៉ែម សំ​អូន​ត្រូវបាន​គេ​មើលឃើញថា​ លោក​គឺជា​តារា​ចិត្តធម៌​ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​ដល់​សិល្បករ​សិល្ប​ការិនី ជាពិសេស​គឺ​តារា​ជើងចាស់​តែម្តង​។​

ជាក់ស្ដែង​នា​ពេល​នេះ​តារា​ចម្រៀង​ស្រី​ចូលចិត្ត​លេងខ្លួន​សិច​ស៊ី ​និង​តែង​បង្ហាញ​ភាព​សប្បាយ​រីក​រាយ​ជូន​ទស្សនិកជន ​អ្នកនាង ម៉ៅ ស៊ី​ណាត ក៏ត្រូវ​បាន​ លោក យ៉ែម សំ​អូន បានផ្តល់​ឱកាស​ឲ្យ​ចូលរួម​ការងារ​នៅក្នុង​របស់​របស់ខ្លួន​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114