ព័ត៍មានទាន់​ហេតុការណ៏
Search

ជនជាតិ​អូស្ត្រាលី​ចំនួន​៨​នាក់ ​ធ្វើ​សកម្មភាព​មនុស្សធម៌ ដឹកនាំ​ដោយ​លោក​ យូរ ព័រ បាន​មក​ជួយ​ធ្វើ​របង សួន​កម្សាន្ត ​និង​តារាង​បាល់ទាត់​ ដល់​សាលាបឋមសិក្សា​ឈូកស

​ឧ​ត្ត​រ​មានជ័យ ​៖ មាន​ជនបរទេស សញ្ជាតិ​អូស្ត្រាលី​ចំនួន​០៨​នាក់ ស្រី​០៥​នាក់ ដឹកនាំ​ដោយ​ឈ្មោះ យូរ ព័រ ភេទ​ប្រុស ជា​អាណិកជន​ខ្មែរ ​រស់នៅ​ប្រទេស​អូស្ត្រាលី មាន​ទីលំនៅ​ភូមិ​ឈូកស ឃុំ​-​ស្រុក​ត្រពាំង​ប្រាសាទ បានមក​ស្នាក់នៅ​ផ្ទះសំណាក់ ស​ចំណាន ស្ថិត​ក្នុង​ទីរួមស្រុក​ត្រពាំង​ប្រាសាទ រយៈពេល​២​ថ្ងៃ ដោយ​ជនបរទេស​ខាងលើ​បានធ្វើ​សកម្មភាព​មនុស្សធម៌ តាមរយៈ​ការ​ជួយ​ធ្វើ​របង​សាលា សួន​កម្សាន្ត និង​តារាង​បាល់ទាត់ ដល់​សាលាបឋមសិក្សា​ឈូកស នឹង​វិល​ត្រលប់​ទៅវិញ​នៅ​ថ្ងៃទី​១៧ ខែ​មក ឆ្នាំ​២០១៩។​

នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​៧​និង​៣០​នាទី នៅ​សាលាបឋមសិក្សា​ឈូកស បាន​ធ្វើ​កម្មវិធី​ផ្តល់ជូន​នូវ​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ចំនួន​៧៤​នាក់ ស្រី​៣៧​នាក់ ដោយមាន​ការ​ចូលរួម​ពី​លោកគ្រូ​ អ្នកគ្រូ​ចំនួន​១០​នាក់ ស្រី​០៦​នាក់ ក្រោម​ជំនួយ​របស់​អង្គការ អេ​ហ្វ​អេ​ច ដឹកនាំ​ដោយ​លោកស្រី​០១​នាក់ ភាសា អនុប្រធាន​អង្គការ អេ​ហ្វ​អេ​ច ស្ថិតក្នុង​ភូមិ​ឈូកស ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

នៅក្នុង​នោះ​ដែរ លោកគ្រូ អ្នកគ្រូ​ និង​សិស្សានុសិស្ស​សាលាបឋមសិក្សា​ឈូក ស ទាំងអស់​ ក៏បាន​ថ្លែង​អំណរ​អរគុណ​ដល់​ជនជាតិ​អូស្ត្រាលី​ និង​អង្គការ​អេ​ហ្វ​អេ​ច ដែល​បាន​ជួយ​កសាង​របង សួន​កម្សាន្ត ​និង​តារាង​បាល់ទាត់​ដល់​សាលា​ខាងលើ​ផង​ដែរ​៕