ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​២​នាក់ ​និង​ថ្នាំញៀន​៣​កញ្ចប់​

ភ្នំពេញ ៖ កម្លាំង​ជំនាញ​ខណ្ឌ​ និង​ប៉ុស្តិ៍ ​បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ជាក់ស្តែង​ ករណី​រក្សាទុក ​និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ​និង​ថ្នាំញៀន​៣​កញ្ចប់។​

ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៣០​នាទី ​ថ្ងៃ​
​ត្រង់​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្រុមទី​១ ​ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជ​ធានី​ភ្នំពេញ​។​

ជា​លទ្ធផល​ កម្លាំង​ជំនាញ​ខណ្ឌ​ និង​ប៉ុស្តិ៍ ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ៖​
១.ឈ្មោះ យៀន ​សី​ដេ​ត​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​ជួល ​ក្រុម​ទី​៤ ភូមិ​ក្រោល​គោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ​កម្មករ។ ២.ឈ្មោះ មិថុនា បរិ​ញា ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ​ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​ជួល ភូមិ​មិត្តភាព សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិត​ប្រាកដ​។

សមត្ថកិច្ច​ឲ្យ​ដឹងថា ​សម្ភារៈ​ដកហូត​រួមមាន ក្រាម​ពណ៌​ស​ថ្លា ​ចំនួន​០៣​កញ្ចប់​តូច ​ឧបករណ៍​ប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​មួយ​ចំនួន​។​

ចំពោះ​មុខ​ កម្លាំង​ជំនាញ​ខណ្ឌ​ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​តាម​នីតិ​វិធី៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114