ព័ត៍មានទាន់​ហេតុការណ៏
Search

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១៦​មករា​ កើតឡើង​៧​លើក​ ស្លាប់​២​នាក់ ​របួសធ្ងន់​ស្រាល​៧​នាក់​

​ភ្នំពេញ ​៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​៧​លើក ( យប់​៣​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ ( ប្រុស ) រងរបួស​ធ្ងន់​៦​នាក់ ( ប្រុស ) និង​រងរបួស​ស្រាល​១​នាក់ ( ប្រុស ) ក្នុងនោះ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​៤​នាក់ ( យប់​០​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៧​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៣​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន​៦​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៤​គ្រឿង រថយន្ត​ធុន​ធំ ចំនួន​១​គ្រឿង និង​យាន​ផ្សេងៗ ចំនួន២​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន​៣​លើក ( ស្លាប់​១​នាក់ ) , មិន​គោរព​សិទ្ធិ​២​លើក , ប្រជែង​គ្រោះថ្នាក់ ១​លើក ( ស្លាប់​១​នាក់ ) និង​ស្រវឹង​១​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​២​លើក ផ្លូវ​ខេត្ត ចំនួន​៤​លើក និង​ផ្លូវលំ ចំនួន​១​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន​១​លើក រថយន្ត​ធុន​តូច ចំនួន​៤​លើក រថយន្ត​ធុន​ធំ ចំនួន​១​លើក និង​អ្នក​ថ្មើរជើង ចំនួន​១​លើក។ រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្ត​ព្រះសីហនុ១​លើក ស្លាប់១​នាក់ និង​ខេត្ត​ត្បូងឃ្មុំ១​លើក ស្លាប់១​នាក់ របួស ១​នាក់។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​១៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩ កើតឡើង​១៦៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៧៣​នាក់ របួស​សរុប ២៨២​នាក់ ក្នុងនោះ​របួសធ្ងន់​១៧៦​នាក់ និង​រងរបួស​ស្រាល​១០៦​នាក់៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114