ព័ត៍មានទាន់​ហេតុការណ៏
Search

តោះ​សូម​ប្រិយមិត្ត​មក​ស្វែងយល់​ពី OPPO F9 ថា​តើ​មាន​អ្វី​ពិសេស​នោះ?

ភ្នំពេញ ​៖​ ប្រិយមិត្ត​ប្រហែលជា​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា ​ខ្សែស្រឡាយ​ទូរ​ស័ព្ទ​ឆ្លាត​វៃ OPPO​ជំនាញ​ខ្លាំង​បំផុត​ខាង​ថតរូប​សែ​ល​ហ្វី ​និង​ថត​ពេលយប់ ដែល​នេះ​ជា​លក្ខណៈ​ពិ​សេស​មួយ​របស់​ទូរ​ស័ព្ទ​ម៉ាក​ល្បីៗ​ដទៃទៀត អាច​នឹងមាន​ដូច​ឬ​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​។ ប៉ុន្តែ​មាន​លក្ខណៈពិសេស​មួយ​ដែល​OPPO បាន​បញ្ចូល​ទៅ​ម៉ូ​ដែល F9 ដែល​ធ្វើ​ឲ្យ​ម៉ាក​ល្បីៗ​ដទៃទៀត ចង់​ផ្ងារជើង​ត្រង់​បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC Flash Charge សាក​៥​នាទី​និយាយ​២​ម៉ោង​។​ គួរ​រម្លឹក​ផងដែរ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​VOOC Flash Charge​បាន​បំពាក់​មកជា​មួយ​ត្រកូល F តាំងពី F1Plus និង F3 Plus​។

F9 មាន​៤​ពណ៌​សម្រាប់​ជ្រើសរើស​គឺ​ពណ៌​ខៀវ (Twilight Blue) ពណ៌​ក្រហម (Sunrise Red) ពណ៌​ស្វាយ (Starry Purple) ដែល​សុទ្ធតែជា ពណ៌​ពេញនិយម​សម្រាប់​អ្នកប្រើប្រាស់ ហើយ​ថ្មី​ចុងក្រោយ​មួយទៀត​គឺ​បៃតង​លា​យស (Jade Green)​។​ លើសពីនេះទៅទៀត ពណ៌​ថ្មី​ចុងក្រោយ គឺ​បៃតង​លា​យស​(Jade Green) ក៏បាន​បង្ហាញ​រូបរាង​យ៉ាង​ស្រស់​ស្អាត​នៅក្នុង​វី​ឌី​អូ​ថ្មី​ពី​អ្នកនាង ពេជ្រ សោភា របស់​ក្រុមហ៊ុន​OPPO​ទៀតផង​។​

​វីដេអូ « Lock សោរ​បេះដូង » មានការ​គាំទ្រ​យ៉ាងច្រើន ជាពិសេស​បាន​ជំរុញ​ដល់​ការលក់ OPPO F9​ឲ្យ​មានការ​កើនឡើង ក្នុងនោះ​គឺ ការលក់​ចេញ​ពណ៌​មាន​ចំនួន​កំណត់ បៃតង​លា​យស (Jade Green)​ធ្វើអោយ​អស់ពី​ស្តុក​តែម្តង។ អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ ដើម្បី​ជា​កាដូ​តបស្នង​ទៅកាន់​អតិថិជន​សម្រាប់​ឆ្នាំ​ថ្មី​ដោយ​រាល់​ការ​ជាវ OPPO F9 គិត​ចាប់ពី​ថ្ងៃ​ទី​២០​ខែ​ធ្នូ​ឆ្នាំ ២០១៨​ដល់ ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៩​នឹង​ទទួល​បាន​ប័ណ្ណ​ធានា​លើ​អេក្រង់ ​ដែល​មាន​សុពលភាព​៦​ខែ​គិត​ចាប់ពី ថ្ងៃ ដែល​បាន​ជាវ​។

​ប្រសិនបើ​អេក្រង់​មានការ​បែកបាក់ ឬ ខូចខាត អតិថិជន​អាច​ប្រើ​ប័ណ្ណ​ធានា​អេក្រង់​នេះ​ដើម្បី​ផ្លាស់ប្ដូរ​យក​អេក្រង់​ថ្មី បាន ចំនួន​មួយដង​ដោយ​មិន​គិត ថ្លៃ ពី OPPO Service center​។ ប៉ុន្តែ​បើ​មានការ​បាត់បង់​នូវ​ប័ណ្ណ​ធានា​នេះ នោះ លោកអ្នក​នឹង​មិន​អាច​ទទួល​បាន​នូវ​អត្ថប្រយោជន៍​នេះឡើយ​។

មើលមុខ​ងារ ស្រប​នឹង​តម្លៃ​សមរម្យ ៣៣៩ ដុល្លារ​អាមេរិក OPPO F9 ចំណុច​ពិសេស​ជាច្រើន​ទៀត​ដូចជា​៖ អេក្រង់​បែប​ដំណក់ទឹក (Water drop Screen)​ទំហំ ៦,៣ អ៊ិ​ញ FullHD+ ។ រចនា​ស្រោប ស៊ុម​ពណ៌​មាស និង​មាន​ពណ៌​បៃតង​ថ្មី​ដែល​ពណ៌​នេះ​ប្រៀបដូចជា​ត្បូង​មរកត ។​ថាមពល​ថ្ម​ទំហំ​ធំ ៣៥០០ មី​លី​អំពែ​។ បច្ចេកវិទ្យា​សាក​ថ្ម​លឿន VOOC Flash Charge សាក​ថ្ម​៥​នាទី​និយាយ បាន ២ ម៉ោង​។ បច្ចេកវិទ្យា AI Beauty 2.1 ដែល ធ្វើ​ឲ្យ​ការថតរូប​កាន់តែ​ស្រស់ស្អាត​
​។ បច្ចេកវិទ្យា​ដោះ​សោរ​ដោយ​ការ ស្គែ​ន មុខ (Facial Unlock)​។ កាមេរ៉ា​មុខ ២៥ មេ​ហ្គា​ភិ​ច​សែ​ល​កាមេរ៉ា ក្រោយ ១៦+២ មេ​ហ្គា​ភិ​ច​សែ​ល ។ ដើរ​ដោយ Color OS 5.2 និង ប្រព័ន្ធ​ដំណើរការ​Android 8.1 មាន​Ram 6GB និង មេម៉ូរី 64GB​។​

​ខ្សែស្រឡាយ​ទូរ​សព្ទ​ឆ្លាត​វៃ OPPO​បាន​ហក់​សន្ទុះ​លក់ដាច់​ខ្លាំង​បំផុត​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​លើ​ទីផ្សារ​អន្តរជាតិ​។​ចំណែកឯ​ក្នុងប្រទេស​កម្ពុជា​វិញ​ក៏​មិន​អន់​ដែរ​រហូតដល់​ម៉ូ​ដែល​ខ្លះ​ដាច់​ស្តុក​ថែម​ទៀតផង​ដូច្នេះហើយ​បានជា​មានពេលខ្លះ​OPPO​បើក​កា​រក​ម្ម៉​ង់​ទុកជាមុន​រាល់ពេល​ចេញ​ម៉ូ​ដែល​ថ្មីៗ​។​យ៉ាងណាមិញ​យើង​ចាំ​មើលថា​OPPO នឹងមាន​ចេញ​នូវ​ម៉ូ​ដែល​ថ្មី​អ្វី​បន្តទៀត នៅពេល​ឆាប់ៗ​ខាងមុខនេះ​? បន្ទាប់ពី​ម៉ូ​ដែល​OPPO F9 ទទួលបាន​ការជោគជ័យ​រួចមកហើយ​៕





ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114