ព័ត៍មានទាន់​ហេតុការណ៏
Search

ឆឹ​ម សក្កដា បារម្ភ​ខ្លាច​បែក​ធ្លាយ​រូបថត​អាក្រាត​ ក្រោយ​ចោរ​ឆក់​ទូរស័ព្ទ​ដោយ​សុវត្ថិភាព

ភ្នំពេញ ​៖​ តារា​សម្តែង​ប្រុស​រូប​សង្ហា​ដែល​ត្រូវបាន​ទស្សនិកជន​ដឹង​គ្រប់គ្នា​ថា​ជា​គូស្នេហ៍​ដ៏​សក្ដិ​សម​ជា​មួយ​តារា​ចម្រៀង​ស្រី​ជាប់​ឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​ចាយ​រាង​អ្នកនាង ពេជ្រ សោភា គឺ​លោក ឆឹ​ម សក្កដា កាលពី​យប់​ថ្ងៃទី​១៧ ខែមករា​ ឆ្នាំ​២០១៩​កន្លងមកនេះ ​បាន​ជួប​រឿង​ស៊យ​ដោយ​មិន​នឹកស្មាន​​​ដល់ ​ខណៈដែល​ទូរស័ព្ទ​របស់​លោក​ត្រូវ​បាន​លោក​ចោរ​ដៃ​ឆើត​ធ្វើ​សកម្មភាព​ឆក់​យក​ទៅដោយ​សុវត្ថិភាព។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ឆឹ​ម សក្កដា​ បាន​រៀបរាប់​ពី​ហេតុការណ៍​នោះ​ឲ្យ​ដឹង​ថា ​យប់​ថ្ងៃ​កើតហេតុ​នោះ ​លោក​បាន​ហៅ​ជិះ PassApp​ទៅ​រក​ទិញ​របស់​ញ៉ាំ​នៅ​ម្តុំ​វិមានឯករាជ្យ​ ប៉ុន្តែ​ខណៈ​ពេល​កំពុងតែ​ជិះ​សុខៗ​ក៏​ស្រាប់តែ​លេច​មុខ​ជនសង្ស័យ​មក​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ម៉ា OPPO​របស់​ខ្លួន​ដោយ​សុវត្ថិភាព​តែ​ម្ដង។

​តារា​ប្រុស​លោក ឆឹ​ម សក្កដា បាន​និយាយទៀតថា អ្វីដែល​ធ្វើ​ឲ្យ​លោក​ស្តាយ​រហូត​គេង​មិន​លក់​នោះ​ដោយសារតែ​នៅក្នុង​ទូរស័ព្ទ​ដែល​ត្រូវបាន​ចោរ​ឆក់​យក​នោះ​គឺមាន​ឯកសារ​សំខាន់ៗ​ជាច្រើន​នៅក្នុង​នោះ​រួមទាំង​រូបថត​មួយចំនួន​ផងដែរ​។​ ម្យ៉ាងទៀត​លោក ឆឹ​ម សក្កដា ក៏បាន​និយាយ​បែប​លេងសើច​និង​បង្ហាញ​ក្តី​ព្រួយបារម្ភ​ថា​ លោក​ភ័យ​បំផុត​នោះ​គឺ​ខ្លាច​បែកធ្លាយ​នូវ​រូបភាព​ស្រាត​ដែលមាន​នៅក្នុង​ទូរស័ព្ទ​ជាច្រើន​សន្លឹក ប៉ុន្តែ​វា​ពុំមែន​លក្ខណៈ​ស្រាត​ទាំងស្រុង​នោះទេ​ ពោលគឺ​ប៊ិះ​នឹង​ស្រាត​តែម្តង​។​

ស្របពេល​ជាមួយគ្នា​ដែល​ទូរស័ព្ទ​របស់លោក​ត្រូវបាន​ចោរឆក់​យកទៅ​ដោយ​សុវត្ថិភាព​នេះដែរ​ក្រៅតែពី​ការដាក់​ពាក្យ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​ខណ្ឌ​លោក ឆឹ​ម សក្កដា ក៏បាន​ប្រកាស​អំពាវនាវ​ដល់​មហាជន​រួម​ទាំង​ជាង​ទូរស័ព្ទ​និង​នៅតាម​បណ្តា​កន្លែង​ទិញ​លក់​ទូរស័ព្ទ​មួយចំនួន​ ប្រសិនបើ​​​ឃើញ​មាន​ករណី​នៃ​ការលក់​ទូរស័ព្ទ​ដែលមាន​ភិនភាគ​រូបភាព និង ឯកសារ​ពាក់ព័ន្ធ​ជាមួយ​លោក​ក្នុងនោះ​សូមមេត្តា​រាយការណ៍​ផ្តល់ដំណឹង​ជូន​សមត្ថកិច្ច​ឬ​ខ្លួន​លោក​ផ្ទាល់​ឬ​អាច​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ផងដែរ៕