ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​បឹងកេត ផ្តោតលើ​៤​ចំណុច​ដើម្បី​ជ្រើស​រើសយក​កីឡាករ​យុវជន​ថ្នាល​ដាក់​ក្លិប​របស់ខ្លួន​

ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League) បានធ្វើ​តេស្ត​ជ្រើសរើស​កីឡាករ​យុវជន​ដាក់ចូល​ក្នុង​យុវជន​ថ្នាល​ក្រោម​អាយុ​១៧​ឆ្នាំ (U17) របស់ខ្លួន ​ខណៈ​មាន​បេក្ខជន​ប្រមាណ​ជិត ២០០​នាក់ បាន​ចូលរួម​ដាក់ពាក្យ​ធ្វើតេស្ត​ ហើយ​បេក្ខជន​ភាគច្រើន​គឺ​ត្រូវតែមាន​ឆ្នាំ​កំណើត​ចាប់ពី​ឆ្នាំ​២០០២ ឡើងទៅ​។​

​លោក គឹម ភក្ដី នាយក​បច្ចេកទេស​ក្លិប​បាល់ទាត់​បឹងកេត បាន​បញ្ជាក់ថា ​៖ «​សម្រាប់​លក្ខខណ្ឌ​ជ្រើសរើស​កីឡាករ​នោះ​គឺ​យើង​ផ្ដោតលើ​៤​ចំណុច​ដែលមាន បច្ចេកទេស​ផ្ទាល់ខ្លួន​, តាក់​តិច​, កម្លាំង​។ ទី​៤ គិត​លើ​ឆន្ទៈ ពោលគឺ ការលេង​សហការគ្នា​បានល្អ​ឬ​អត់​»​។ ថ្មីៗ​នេះ​ក្លិប​បានបង្ហាញ បញ្ជី​ឈ្មោះ​កីឡាករ​ចុងក្រោយ​បន្ទាប់ពី​ជម្រុះ​ដើម្បី​ហ្វឹកហាត់​និង​ប្រកួត​នៅក្នុង​ក្លិប​។

​កីឡាករ​ដែល​ជាប់​ឈ្មោះ​ទាំង​៣៤​រូបនោះ​មានដូចជា ហៃ លាង​ហុង​,​ឡេង នភា​, វឿន រ៉ាវី​,​សែម ច័ន្ទ​វិចិត្រ​, ពៅ​វី មុន្នី​បុត្រា​,​អេ​ម ផល​និ​ត​,​យ៉​ន សំណាង​,​រួត ច័ន្ទ​តារា​, វ៉ា តារា​, ណាយ ឆេង​ប៉ាវ​, សោម រត្ត​នៈ​ចាន់ថន​, អ៊ុំ ពិសិដ្ឋ​, រតនៈ មុនី​, លាវ ប្រាជ្ញ​សម្បូរ​,​វន សុ​ខៃ​តុ​,​ម៉ូ​ហាំ​ម៉ាត់ អា​រី​ហ្វី​ន​,​ភាព សុផាន់​ណា​, ជឿន ពិសាខ​បូរ​មី​,​នី បញ្ញា​, រ៉​សេត អា​ហ្វី​នី​, ម៉ុ​ន ពេ​ជ​, ស្រ៊ុន ដា​រ៉ូ​, សួន ស័​ក្ត​,​ស្រ៊ុន សេងហុង​,​រិ​ន សុធា​រិ​ទ្ធ​,​ទីន ស​លី​ហ៊ិ​ន​, Lim Jet Raeksmey, Lim Aarun Raymond, សិទ្ធី សាមី​ឌី​, Koichi Keita, ណា​ល់ ស្ទី​វិ​ន​ដា​ឬ​ទ្ធ​, អា​រ៉ា​ហ្វី​ន វ៉ាន់​នី​, សៅ ចិ​ត្រា និង សា​វិ​ន រ៉ា​និ​ត​។​

​ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅក្រៅ​ស្រុក​វិញ​ក្រុម​ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President’s Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។ នៅ​ឆ្នាំ​២០១៨​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AF Cup ផងដែរ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ដូចគ្នា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114