ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានសភា​និង​លុបចោល​ដំណើរ​ទៅ​ទីក្រុង Davos អំឡុងពេល​បិទ​រដ្ឋាភិបាល​

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​បង្ខំចិត្ត​លុបចោល​ការធ្វើដំណើរ​មួយ​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដោយ​គូប្រជែង​បក្ស​ប្រជាធិបតេយ្យ​លោកស្រី Nancy Pelosi និង​លុបចោល​ដំណើរ​របស់​មន្ត្រីរដ្ឋបាល​ទៅកាន់​វេទិកា​នៅ​ទីក្រុង Davos ខណៈ​ការបិទ​រដ្ឋាភិបាល​បានធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីនតោន​ធ្លាក់ចូល​ទៅក្នុង​ភាពជាប់គាំង​កាន់តែ​ជ្រៅ​។​

ព្រឹទ្ធសភា​បានជា​ប់​ក្នុង​ជម្លោះ​ជាមួយ​សេត​វិមាន​អំពី​របៀប​បញ្ចប់​ភាពជាប់គាំង​ដែល​នៅពេលនេះ​បាន​ឈានចូល​សប្តាហ៍​ទី​៤​ហើយ​ខណៈ​បុគ្គលិក​សហព័ន្ធ​រាប់ពាន់នាក់​នាំគ្នា​ឈប់​ធ្វើការ​។​

ប៉ុន្តែ​ឥឡូវនេះ ជម្លោះ​ផ្ទាល់ខ្លួន​ក៏​កាន់​តែមាន​ភាពខ្លាំង​ឡើង​ផងដែរ​រវាង​គូប្រជែង​ដ៏​ធំ​ទាំងពីរ​។​
​នៅក្នុង​លិខិត​មួយ​ដែល​ស្រដៀង​ទៅនឹង​ការនិយាយ​ចំអក លោក Trump បាន​ថ្លែង​ទៅកាន់​ប្រធានសភា​លោកស្រី Pelosi ថា “​ខ្ញុំ​សូមទោស​ចំពោះ​ការជូនដំណឹង​ដល់​អ្នក​ថា ដំណើរ​របស់​អ្នក​ទៅកាន់​ទីក្រុង​ប្រ៊ូ​ស​សែ​ល ប្រទេស​អេ​ហ្ស៊ី​ប​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវបាន​ពន្យារពេល​។ យើង​នឹង​កំណត់​ពេលវេលា​ឡើងវិញ​ក្នុង​រយៈពេល​៧​ថ្ងៃនេះ​នៅពេល​ការបិទ​រដ្ឋាភិបាល​បានបញ្ចប់​”​។​

លោក​បានសរសេរថា “​ខ្ញុំ​ជឿជាក់ថា អ្នកនឹង​យល់ស្រប​ថា​ការពន្យារពេល​ព្រឹត្តិការណ៍​ទំនាក់ទំនង​សាធារណៈ​នេះ​គឺជា​រឿង​សមស្រប​”​។​

ហើយ​នៅក្នុង​ទង្វើ​មួយ​ដែល​ហាក់ដូចជា​កាត់បន្ថយ​ការរិះគន់​ពី​គណបក្ស​ប្រជាធិបតេយ្យ​អំពី​ការធ្វើដំណើរ​របស់​រដ្ឋ​បាល​ដែល​មិន​សំខាន់​អំឡុងពេល​បិទ​រដ្ឋាភិបាល​នោះ សេត​វិមាន​បានប្រកាស​លុបចោល​កា​រ​ធ្វើដំណើរ​ទៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ដោយ​រដ្ឋមន្ត្រីក្រសួង​រតនា​គា​រលោក Steven Mnuchin និង​អ្នក​ដទៃទៀត​។​

លោកស្រី Pelosi និង​គណៈប្រតិភូ​របស់​លោកស្រី​គ្រោង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលជា​តំបន់​សង្គ្រាម​ដ៏​សកម្ម​ហើយនឹង​ត្រូវធ្វើ​ដំណើរ​តាម​យន្តហោះ​របស់​កងទ័ពអាកាស​អាមេរិក​។ ការិយាល័យ​របស់លោក​ស្រី​បាន​និយាយថា ប្រទេស​អេ​ហ្ស៊ី​ប​មិន​ស្ថិតនៅ​លើផ្លូវ​នេះ​ទេ​។​

ការលុបចោល​នេះ​បានធ្វើ​ឡើង​ក្រោយ​ការលើកឡើង​របស់លោក​ស្រី Pelosi ដែលថា លោក Trump បាន​ផ្អាក​សុន្ទរកថា​ប្រចាំឆ្នាំ​ដែល​សង្ខេប​សភាពការណ៍​នយោបាយ​របស់​ប្រទេស​នៅ​ថ្ងៃទី​២៩​ខែមករា​ឬ​ធ្វើ​វា​ចេញពី​សេត​វិមាន​ជំនួស​វិញ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114