ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ូតូ​១​គ្រឿង ​នៅ​ក្រោម​កង់ឡាន ​ខ្ទេច​ធ្លាក់​ប្រឡាយ​ មនុស្ស​ម្នាក់​របួសធ្ងន់ ​ប្រហែល​គ្មាន​សង្ឃឹម

​ស្ទឹងត្រែង​ ៖​ យុវជន​ម្នាក់​ ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​មិនបាន​មើល​ ដោយសារ​មាន​រថយន្ត​មួយគ្រឿង​ចត​នៅ​ចិញ្ចើម​ផ្លូវ​បាំង​រថយន្ត​កូរ៉េ 2 តោន​កន្លះ ​បុក​ពេញទំហឹង​ ធ្លាក់ចូល​ប្រឡាយ ​កិន​ម៉ូតូ​ពីលើ​ខ្ទេច​ របួស​ធ្ងន់​ស្ទើរ​គ្មាន​សង្ឃឹម ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍នេះ ​បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ 5និង30នាទី​ល្ងាច ​ថ្ងៃទី18 ខែ​មករា ​ឆ្នាំ2014 ត្រង់​ចំណុច​ផ្លូវ​ចុះ​ទួល​មួយកន្លែង ​ស្ថិតក្នុង​ភូមិ​អូរឫស្សី ឃុំ​អូរឫស្សី​កណ្ដាល ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ដែល​ត្រូវ​រថយន្ត​បុក​នោះ​មាន ឈ្មោះ ​កូ ហ្វា​ហិត ភេទ​ប្រុស​អាយុ18ឆ្នាំ មាន​ទីលំនៅ​ភូមិ/​ឃុំ​កើតហេតុ​ខាងលើ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើតហេតុ​នោះ ​គេ​បាន​ឃើញ​យុវជន​ម្នាក់ ​ជា​ជនរងគ្រោះ ​បាន​ជិះ​ម៉ូតូ​ម៉ាក​ស្កូពី​ ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ស៊េរី​ឆ្នាំ​2017 មក​ឈប់​មុខ​ឡាន​មួយ​គ្រឿង​ចត ​នៅ​ចិញ្ចើម​ផ្លូវ​ ហើយ​ចេញ​មក​មិនបាន​មើល ក៏​ត្រូវ​បាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កូរ៉េ​២​តោន​កន្លះ ​ពណ៌ស ​ពាក់​ស្លាក​លេខ​ភ្នំពេញ​3E3392​ បើក​ចុះមក​ជៀស​រថយន្ត​ចត​ស្ងៀម​ បាន​បុក​ម៉ូតូ​ពេញទំហឹង​តែម្ដង ​ធ្វើ​ឲ្យ​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ​កិន​លើ​ម៉ូតូ​ខ្ទេច​តែម្ដង​ ចំណែក​មនុស្ស​ធ្វើ​ឲ្យ​របួសធ្ងន់ ​ស្ទើរតែ​គ្មាន​សង្ឃឹម​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ភ្លាមៗ​តែម្ដង​។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​ចរាចរណ៍​ផ្លូវគោក បាន​ចុះមក​ធ្វើការ​វាស់វែង​ និង​និង​ស្ទូច​យក​រថយន្ត​បង្ក ​រួមទាំង​ម៉ូតូ​ជនរងគ្រោះ​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

ចំណែក​តៃកុង​រថយន្ត​ កំពុង​ឃាត់ខ្លួន​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​