ព័ត៍មានទាន់​ហេតុការណ៏
Search

សួង សាខា​រ៉ានី​ត អស់សំណើច​ខ្លាំង​ ក្រោយពេល​ឃើញ​គេ​ចោទ​ខ្លួន​ថា ​ឆ្កួតនឹងទឹកប្រាក់!

ភ្នំពេញ​ ៖ ​តារា​សម្តែង​ស្រី​កំពុង​ទទួលបាន​ការគាំទ្រ​តាមរយៈ​រឿង កូនក្រក កញ្ញា សួង សាខា​រ៉ានី​ត​ស្រប​ពេលដែល​ថ្មីៗ​នេះ​មានការ​ទម្លាយ​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ប​ង្ក​ការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើល​ដល់​មហាជន​លើ​ករណី​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ថា​ខ្លួន​ ​ជា​តារា​ឆ្កួត​នឹង​ប្រាក់​នោះ​ ភ្លាមៗ​នេះ​សាមីខ្លួន​បាន​បញ្ចេញ​ប្រតិកម្ម​ឆ្លើយតប​ភ្ជាប់​ជាមួយ​សម្តី​អស់សំណើច​ខ្លាំង​។​

ការបញ្ចេញ​ប្រតិកម្ម​របស់​តារា​សម្តែង​ចង្កា​ស្រួច​កញ្ញា សួង សាខា​រ៉ានី​ត បាន​ធ្វើឡើង​បន្ទាប់ពី​មាន​បុគ្គល​ម្នាក់​បានធ្វើ​ការសរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​របស់​នា​ង​ក្នុងន័យ​​បង្ខូច ​កិត្តិយស​និង​បំភ្លៃ​លើសពី​ការពិត​បង្ក​ឲ្យ​មហាជន​មាន​ចម្ងល់​គ្រប់គ្នា​។ ​ក្នុងន័យ​ដែល​ត្រូវបាន​គេ​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​របស់​កញ្ញា សួង សាខា​រ៉ានី​ត នោះ ​បាន​លើកឡើង​បែបនេះ​ថា​ តារា​សម្តែង​វ័យក្មេង​កម្ពុជា​ឆ្កួត​លីលា​ប្រាក់​។​

ជា​ការ​ឆ្លើយតប​របស់​កញ្ញា សួង សាខា​រ៉ានី​ត បានបញ្ជាក់​ឆ្លើយតប​បែបនេះ​ថា ចង់តែ​សើច​ឲ្យ​បែក​ផែនដី​ទេ ខ្ញុំ​សូម​សួរ​បងប្អូន​តាម​ត្រង់ តើ​ពេល​បងប្អូន​ឃើញ​គេ​សរសេរ​ពាក្យ​ខាងក្រោម​នេះ តើ​បងប្អូន​ទាយ​ត្រូវ​អត់​ថា ខ្ញុំ​ជា​អ្នក​យក​លុយ​គេ​ឬ​គេ​ជា​អ្នក​យកលុយ​ខ្ញុំ​?​កោត​ចិត្តខ្លាំង​តែម្ដង​វា​ផ្ញើ​អោយ​ខ្ញុំ​តែ​ខ្ញុំ​ចង់​ផុស​អោយ​បងប្អូន​ជួយ​សើច​ជាមួយ​…​។​

តារា​សម្តែង​កញ្ញា សួង សាខា​រ៉ានី​ត បាន​បន្ថែមទៀតថា ​ខ្ញុំ​ចង់​ប្រាប់ថា​លុយ​៤៤០​ដុល្លារ​ប៉ុណ្ណឹង​សម្រាប់​នាង​ឯង​ប្រហែលជា​ច្រើនណាស់​បានជា​ខ្ញុំ​ទារ​ឡើង​ចង់​អស់​ទឹកមាត់​នៅតែ​នាង​ឯង​មិន​សង មួយទៀត​ចង់​ផ្ដាំ​ថា​ខ្ញុំ​មិន​ស្គាល់​ពួក​អ្នកលេង​ញៀន​ថ្នាំ​អ្វី​នោះទេ​គឺ​ខ្ញុំ​ស្គាល់​តែ​ប៉ូលិស​លុយ​៤៤០​ដុល្លារ​បើ​យកទៅ​ចែក​អំណោយ​គឺ​មិន​ស្ដាយ​តែបើ​ចំណាយ​អោយ​មនុស្ស​ដូច​នាង​ឯង​វិញ​សូម្បី​តែមួយ​រៀល​ពុះ​ជា​បួន​ក៏​មិន​ចង់​ដែរ​យល់​?​។​

ជុំវិញ​ករណីនេះ​បានធ្វើ​ឲ្យ​មហាជន​មួយចំនួន​លើក​ចោទ​ជា​សំនួ​រលើ​តារា​ស្រី​កញ្ញា សួង សាខា​រ៉ានី​ត​ថា​បុគ្គល​រូបនោះ​ជា​អ្នកសិល្បៈ​ដូចគ្នា​ឬមួយ​យ៉ាងណា​?​។​ប៉ុន្តែ​ជា​ចម្លើយ​ពុំ​ត្រូវបាន​ស្រី​ស្រស់​រូបនេះ​ចេញមុខ​បង្ហើប​ប្រាប់​ពី​អត្តសញ្ញាណ​នៅឡើយ​ទេ​ ខណៈ​កម្ពុ​ជាថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩​ក៏​មិនអាច​ទំនាក់ទំនង​សូម​ការ​សួរ​បាន​នៅឡើយ​ផង​នោះ​៕