ព័ត៍មានទាន់​ហេតុការណ៏
Search

«​សមថ ស្ប៉ា​» នឹង​បំបាត់​ភាព​នឿយហត់ ផ្តល់​សេចក្តីសុខ​ដល់​អតិថិជន​យ៉ាង​ពិត​ប្រាកដ ជាមួយនឹង​ការ​ម៉ាស្សា​តាម​បែប​ខ្មែរ​បុរាណ បាលី មូ​រ៉ូ​កូ និង​ឥណ្ឌា​

ភ្នំពេញ ៖ កន្លែង​ស្ប៉ា ​ដែល​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ អាច​ទទួល​បានការ​ម៉ាស្សា​លក្ខណៈ​ព្យាបាល​ដ៏​ល្អឥតខ្ចោះ ដែល​អាច​ផ្តល់​ជូន​អតិថិជន ក្នុងការ​បន្ធូរ​អារម្មណ៍ ដើម្បី​បំបាត់​ភាព​នឿយហត់ អស់កម្លាំង ក៏ដូចជា​កាត់បន្ថយ​ភាព​តានតឹង ឈឺ​ដៃ​ជើង ឈឺ​សន្លាក់ បន្ទាប់ពី​បំពេញភារកិច្ច​ការងារ​ប្រចាំ​ថ្ងៃនោះ បាន​បើក​ដំណើរការ​ហើយ នៅ​ល្ងាច​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០១៩ គឺ «​សមថ ស្ប៉ា​» ដែល​មាន​ទីតាំងនៅ ក្នុង​រាជធានី​ភ្នំពេញ​។

«​សមថ ស្ប៉ា​» គឺ​បាន​ផ្តោត​តែ​ទៅលើ​ការ​ស្ប៉ា​តែមួយគត់ ហើយ​មាន​លក្ខណៈ​ប្លែក​ពី​ស្ប៉ា​ដទៃទៀត គឺ​មាន​ការ​ម៉ា​ស្សា​បញ្ចូល​គ្នា​រវាង​ក្បាច់​ខ្មែរ​បុរាណ ក្បាច់​របស់​ប្រទេស​បាលី មូ​រ៉ូ​កូ និង​ឥណ្ឌា​។ «​សមថ ស្ប៉ា​» មិន​ត្រឹមតែ​ជា​កន្លែង​ម៉ាស្សា ដែលមាន​គុណភាព​ខ្ពស់​នោះទេ ថែមទាំង​មានការ​ផ្តល់នូវ​សេវាកម្ម​ដ៏​ល្អ​ឯក​មួយ ជូន​ដល់​អតិថិជន គឺ​រាល់​អតិថិជន​ទាំងអស់ ដែល​នៅក្នុង​រាជធានី​ភ្នំពេញ «​សមថ ស្ប៉ា​» និង​ទៅយក​ដល់ទី​កន្លែង និង​ជូនទៅ​គេហដ្ឋាន​វិញ​ដោយ​សុវត្ថិភាព ដោយ​មិន​គិត​ថ្លៃ​សេវា​នោះទេ​។​

​លោកស្រី ហ៊ុល ស្រី​ស្រស់ ជា​អគ្គ​នាយិកា​ នៃ «​សមថ ស្ប៉ា​» បាន​ឲ្យ​ដឹង​ថា ការបង្កើត «​សមថ ស្ប៉ា​» នេះ​ដោយសារតែ លោកស្រី​ជា​អ្នក​ដែល​ចូលចិត្ត​វិស័យ​ខាង​ស្ប៉ា ហើយ​ដោយ​មើល​ឃើញ​ថា តម្រូវការ​ នៃ​ការ​ស្ប៉ា ជាពិសេស​នៅ​រាជធានី​ភ្នំពេញ គឺមាន​ច្រើន ទើប​លោកស្រី​បានសម្រេច​ចិត្ត​បង្កើត​ជា​ស្ប៉ា​នេះ​ឡើង​។ «​សមថ ស្ប៉ា​» នេះ បាន​ផ្តោត​តែ​ទៅលើ​ការ​ស្ប៉ា​តែមួយគត់ ហើយ​មាន​លក្ខណៈ​ប្លែក​ពី​ស្ប៉ា​ដទៃទៀត​ផងដែរ ហើយ​ចំពោះ​បុគ្គលិក​ដែល​បម្រើការ​នៅ​កន្លែង​ស្ប៉ា​នេះ សុទ្ធ​តែ​ទទួលបាន​ការ​បណ្ដុះបណ្ដាល​ពី​គ្រូ​ជំនាញ​មកពី​ក្រៅ​ប្រទេស​ផង​ដែរ​។

​លោកស្រី​បាន​បន្ថែមទៀតថា «​សមថ ស្ប៉ា​» មាន​គោលដៅ​ផ្តល់ជូន​អតិថិជន នូវ​បទពិសោធន៍ ដែល​ប្លែក​ជាងគេ ហើយ​មានតែ​មួយគត់ ដែល​បាន​ផ្តល់ជូន​នូវ​ភាព​ស្រស់ស្រាយ តាមរយៈ​កា​ម៉ាស្សា​ដ៏​ល្អ​ឥតខ្ចោះ ធ្វើ​ឲ្យ​អតិថិជន​អ្នកមាន​លំនឹង​រវាង​រាងកាយ និង​ទទួលបាន​ស្មារតី​ល្អ​យ៉ាង​ពិត​ប្រាកដ​។​

«​សមថ ស្ប៉ា​» មាន​លក្ខណៈ​ពិសេស​ប្លែក ធានា​បាន​នូវ​អនាម័យ​ស្អាត ផាសុកភាព ទីតាំង​ងាយ​ស្រួល និង​សេវាកម្ម​ល្អឥតខ្ចោះ និង​មាន​គ្រឿង​បរិក្ខារ​ទំនើប​ទាន់សម័យ ផលិតផល​ប្រើប្រាស់ ប្រកបដោយ​គុណភាព​ខ្ពស់ បន្ទប់​ធំ​ទូលាយ គ្មាន​សំលេង​ឡូឡា ភ្លើង និង​ក្លិន រួមផ្សំ​ជាមួយនឹង​រចនាបថ​ប្រណីត​បែប​ថ្មី ដែល​បង្កើត​នូវ​បរិយាកាស​ស្ងប់ស្ងាត់ និង​សាក​សម​បំផុត​សម្រាប់​អតិថិជន ដែលមាន​បំណង​ចង់​ប្តូរ​បរិយាកាស មក​បន្ធូរ​អារម្មណ៍​ដើម្បី​បំបាត់​ភាព​នឿយហត់ អស់កម្លាំង ក៏​ដូចជា​កាត់បន្ថយ​ភាព​តានតឹង បន្ទាប់ពី​បំពេញភារកិច្ច​ការងារ​ប្រចាំថ្ងៃ​ផងដែរ​។​

​លោកស្រី​បាន​បន្ថែមថា នៅក្នុង «​សមថ ស្ប៉ា​» ចំពោះ​សម្ភារ​ស្ប៉ា​ទាំងអស់ គឺ​បាន​ផ្តោត​សំខាន់​ទៅ​លើ​គុណភាព​ខ្ពស់​ជា​ចម្បង ហើយ​ចំពោះ​តម្លៃ​វិញ មិន​ខ្ពស់​ជាងគេ​នោះទេ ដោយឡែក​ចំពោះ​ផលិត​ផល​ទាំងអស់ គឺមាន​គុណភាព​ខ្ពស់​ជាងគេ​។

លោកស្រី​ក៏បាន​បង្ហាញ​ក្តី​រំពឹង​ខ្ពស់​ថា ចំពោះ​រាល់​អតិថិជន ដែល​បានមក​ទទួល​ការ​ម៉ាស្សា​នៅ សមថ ស្ប៉ា និង​អាច​បំបាត់​នូវ​រាល់​ភាព​នឿយហត់ ភាព​តានតឹង និង​ទទួល​បាន​នូវ​សេចក្តីសុខ​យ៉ាង​ពិត​ប្រាកដ​ផងដែរ​។

​សូមបញ្ជាក់ថា «​សមថ ស្ប៉ា​» មាន​ទីតាំង ស្ថិតនៅ​ផ្ទះ​លេខ​៧ ផ្លូវ​២៧៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជាប់​វត្ត​លង្ការ​។ ព័ត៌មាន​លម្អិត​ពី សមថ ស្ប៉ា ០២៣ ២១០ ២៧៨ , ០៩៦ ៥៧៥១ ២៧៨, ០៧៧ ៧៥១ ២៧៨ Website: www.samathaspa.com , E-mail: reservation@samathaspa.com៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114