ព័ត៍មានទាន់​ហេតុការណ៏
Search

យុវជន​ម្នាក់ បាន​ស្លាប់​ភ្លាមៗ​ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​

រតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​ម៉ូតូ​ បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ បាន​ភ្លាមៗ​ នៅ​កន្លែង​កើត​ហេតុ​។​

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង ​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ​ថ្ងៃ​សៅរ៍ ១៤​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៩​ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៨ ទល់មុខ​ចម្ការ​ឈ្មោះ ផាត់ សុភា ស្ថិតក្នុង​ភូមិ​ភ្នំ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​។​

មន្ត្រី​នគរបាល​ប៉ុស្តិ៍​យក្ខ​ឡោម​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​មួយគ្រឿង​ម៉ាក​អ៊ិច​សិន​ធ័​រ​ ពណ៌​ខ្មៅ អត់​ស្លាក​លេខ បើកបរ​ក្នុង​ទិសដៅ​ ពី​កើត​ទៅ​លិច អ្នកបើកបរ​ឈ្មោះ យ៉យ តុលា ភេទ​ប្រុស អាយុ​១៣​ឆ្នាំ ជនជាតិ​ទំ​ពួន មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង​ ខេត្ត​រតនគិរី​(​ស្លាប់​)​។​ រីឯ​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២Q-៩៧៥១ បើកបរ​ក្នុងទិសដៅ​ពី​លិច​ទៅ​កើត អ្នកបើកបរ​ ឈ្មោះ ជា ប៊ុន​ធី ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឡោម​ ឃុំ​អណ្តូង​មាស ស្រុក​អណ្តូង​មាស ខេត្ត​រតនគីរី មុខរបរ​អ្នក​រត់​តាក់ស៊ី​។​

ក្រោយពេល​កើត​ហេតុ ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខេត្ត បាន​ចុះទៅ​វាស់វែង​យក​ម៉ូតូ និង​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ នៃ​ស្នងការ​នគរបាល​ខេត្ត​ ដើម្បី​ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​។​

ដោយឡែក​ សាកសព ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ទៅ​ឲ្យ​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114