ព័ត៍មានទាន់​ហេតុការណ៏
Search

តារា​ប្រុស​កម្សត់​ ស៊ីណា វ៉ា​ត់​ត្រា ទទួល​​បាន​កាដូ​រថយន្ត​Camry បា​ឡែ​ន​មួយ​គ្រឿង​ ពី​នារី​ម្នាក់​មុន​ថ្ងៃ​ខួបកំណើត​!

​ភ្នំពេញ​ ៖ តារា​សម្ដែង​ប្រុស​សង្ហា​ ដែល​ធ្លាប់មាន​ប្រវត្តិ​កម្សត់ ​ជា​ក្មេង​កំព្រា​ឪពុក​តាំងពី​នៅក្នុង​ផ្ទៃ​ម្ដាយ ​និង​ធ្លាប់​ដើរ​ទួល​នំកង​លក់​តាម​ផ្សារ ​លោក ស៊ីណា វ៉ា​ត់​ត្រា ថ្មីៗ​នេះ​ ស្រាប់តែ​ទទួលបាន​កាដូ​​​ចំណងដៃ​មុន​ថ្ងៃ​ខួបកំណើត​នូវ​រថយន្ដ​ម៉ាក​Camry​បា​ឡែ​ន​ពណ៌​ស​យ៉ាង​ថ្មី​សន្លាង​មួយ​គ្រឿង​ពី​នារី​ម្នាក់​បង្ក​ការភ្ញាក់ផ្អើល​ស្ទើរ​ស្រក់​ទឹកភ្នែក​។​

លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា ដែល​ត្រូវបាន​ទស្សនិកជន​ស្គាល់​តាមរយៈ​សម្តែង​ជា​តួឯក​ប្រុស​ក្នុង​MV បទ​”​អូន​ដឹង​”​របស់​អ្នកចម្រៀង​លោក ធា រ៉ានី ដែល​លេង​ឈុត​ស្នេហា​លើ​គ្រែ​ក្តៅ​រោលរាល​ជាមួយ​កញ្ញា ស្រី​គា ត្រូវ​បាន​ប្រភព​បង្ហើប​ថា​ ចំពោះ​ការ​បាន​កាដូ​ធំ​មានតម្លៃ​ជាង​១​ម៉ឺន​ដុល្លារ​នេះ​គឺ​ទទួល​បាន​មុន​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​សម្រាប់​ឱកាស​ថ្ងៃ​ខួបកំណើត​ ខណៈ​មានការ​សង្ស័យ​ថា​អ្នក​សម្ដែង​រូបនេះ​ទទួលបាន​កាដូ​ពិសេស​ពី​នារី​មានទ្រព្យ​ស្ដុក​ម្នាក់​ដែល​ជា​គូស្នេហ៍​របស់​ខ្លួន​។​

ដោយឡែក​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​លោក ស៊ីណា វ៉ា​ត់​ត្រា និយាយថា​ លោក​ពិតជា​បានទទួល​កាដូ​ពិសេស​ពី​នារី​ម្នាក់​មែន តែ​នារី​រូបនោះ​មិនមែនជា​គូស្នេហ៍​របស់លោក​ឡើយ ផ្ទុយទៅវិញ​គាត់​គឺជា​បងស្រី​ជាទី​ស្រលាញ់​របស់លោក​បង្កើត​ប៉ុណ្ណោះ​។​ លោក ណា​វ៉ា​ត់​ត្រា រៀបរាប់​ទៀតថា ​ខ្ញុំ​ពិតជា​រំភើប​មែន ដែល​បងស្រី​របស់ខ្ញុំ​គាត់​Surprise ដល់​ខ្ញុំ​តាមរយៈ​កាដូ​ពិសេស​ជា​រថយន្ដ​Camry បា​ឡែ​ន​តម្លៃ​ជិត​១៥០០០​ដុល្លារ​នេះ​។​

តារា​ប្រុស​រូបនេះ​បាន​និយាយទៀតថា ​ខ្ញុំ​គ្មាន​ស្រី​ណា​ផ្សេង​ទិញ​ឲ្យ​ទេ គឺ​មានតែ​បងស្រី​ខ្ញុំ​ហ្នឹងឯង ហើយ​តាមពិត​ខួបកំណើត​ខ្ញុំ​នៅ​ថ្ងៃទី​១០​ខែ​កុម្ភៈ ទេ ឆ្នាំ​ហ្នឹង​គម្រប់​២៩​ឆ្នាំ តែ​គាត់​ទិញ​ឲ្យ​មុន​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ខ្លាំង​មែនទែន​។ លោក​ថា​មុនពេល​ទទួលបាន​កាដូ​រថយ​ន្ដ​មួយគ្រឿង​ពី​បងស្រី​ឈ្មោះ ណាត ចិន្ដា នេះ​ លោក​ក៏​ពិបាកចិត្ត​ខ្លាំង​ណាស់ដែរ ​ព្រោះ​បងស្រី​របស់លោក​រូបនេះ​មាន​ជំងឺ​ដែល​ត្រូវ​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​រពេទ្យ​ខេត្តបាត់ដំបង​តម្រូវ​ឲ្យ​លោក​ធ្វើដំណើរ​ពី​ភ្នំពេញ​ទាំងយប់​អធ្រាត្រ​ទៅ​មើលថែ​បងស្រី​ដល់​មន្ទីរ​ពេទ្យ​ទៀតផង​។​

លោក ចាន់​ស៊ី ស៊ីណា​វ៉ា​ត់​ត្រា បាន​និយាយ​បន្តថា ​ប៉ុន្ដែ​​ពេលនេះ​ភាព​ទុក្ខ​ព្រួយ​ក៏បាន​រសាយ​អស់ហើយ​ប្រែក្លាយជា​លាភ​វិញ ​ដោយសារតែ​ជំងឺ​បងស្រី​បាន​ធូរស្បើយ ហើយ​គាត់​ក៏បាន​ធ្វើ​ឲ្យ​លោក​រំភើប​ទាំង​មិន​នឹកស្មាន​ដល់​តាមរយៈ​ការ​ឲ្យ​កាដូ​លើកទឹកចិត្ត​ដល់​ប្អូន​ក្នុង​ថ្ងៃ​ខួបកំណើត​ឆ្នាំនេះ។ ​លោក ណា​វ៉ា​ត់​ត្រា លើកឡើង​ដោយ​អះអាង​ថា ​លោក​នឹង​បន្ដ​ប្រឡូក​អាជីព​សិល្បៈ​ទៅមុខទៀត ព្រោះនេះ​ជា​អាជីព​ដែល​ខ្លួន​ស្រលាញ់​តាំងពី​តូច ខណៈដែល​កន្លង​លោក​ធ្លាប់តែ​ថត​MV ឲ្យ​តារាចម្រៀង​Original Songs មួយចំនួន តែ​នៅពេល​ខាងមុខនេះ​លោក​ក៏​ត្រៀម​ហក់​ចូលប្រឡូក​ក្នុងការ​សម្ដែង​ភាពយន្ដ​ផងដែរ​៕