ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម Pitou FC លើក​ពាន​Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​កំពង់ស្ពឺ​

កំពង់ស្ពឺ​ ៖ ​ក្រុម Pitou FC បាន​គ្រង​តំណែង​ជើងឯក​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត ​នៃ​ក្របខ័ណ្ឌ​ពានរង្វាន់ Tiger Street Football Festival 2019 ប្រចាំ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ក្រោយពី​យកឈ្នះ​លើ​ក្រុម AVATA ក្នុង​លទ្ធផល​២​ទល់​១ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​នាយ​ប់​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៩​នេះ ​នៅ​ដី​ឡូត៍ ឧកញ៉ា ឈួន គឹម​សាន្ត ទី​រួម​ខេត្ត​កំពង់ស្ពឺ​។

មុន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ ក្រុម Pitou FC បាន​យកឈ្នះ​លើ​ក្រុម Black Lion A ដោយ​លទ្ធផល​៣​ទល់​២ ចំណែក​ក្រុម AVATA បាន​យកឈ្នះ​លើ​ក្រុម ត្រពាំង​លើក លទ្ធផល​៥​ទល់​២ មិន​បាន​ទទួល​ជ័យជម្នះ​របស់​ក្រុម​ទាំង​២ ​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ដើម្បី​ដណ្តើម​លេខ​៣ និង លេខ​៤​។ ជា​លទ្ធផល ក្រុម Black Lion A ដណ្តើមបាន​លេខ​៣ ក្រោយ​ឈ្នះ​ក្រុម​ត្រពាំង​លើក ១​ទល់​២​។​

សម្រាប់​រង្វាន់​ក្រុម​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ គឺ​ក្រុម Pitou FC ទទួលបាន​ប្រាក់រង្វាន់​១០០០​ដុល្លារ ក្រុម​ជើងឯក​រង​បាន​ទៅលើ​ក្រុម AVATA ប្រាក់រង្វាន់​៧០០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​ក្រុម Black Lion A ប្រាក់រង្វាន់​៣៥០​ដុល្លារ ក្រុម​ចំណាត់ថ្នាក់​លេខ​៤ បាន​ទៅលើ​ក្រុម ត្រពាំង​ លើក​ប្រាក់រង្វាន់​១៥០​ដុល្លារ និង​ស្រា​បៀរ​ថៃ​ហ្គ័​រ។​

ដោយឡែក ​សម្រាប់​ខេត្ត​កំពង់ស្ពឺ​ ដែលជា​មណ្ឌល​ទី​៣​នេះ គណៈកម្មាធិការ​រៀបចំ​ការប្រកួត យក​តែ​៤​ក្រុម​តែប៉ុណ្ណោះ ដើម្បី​ឲ្យ​ទៅ​ចូលរួម​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៦ និង​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៩ ខាងមុខនេះ ជាពិសេស​មានឱកាស​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារា​បាល់ទាត់​អន្តរជាតិ​លោក Ronaldinho​។

ការប្រកួត​ជម្រុះ​ក្នុង​កម្មវិធី Tiger street Football Festival 2019 នឹងធ្វើ​ឡើង​នៅ​មណ្ឌល បន្ទាប់​គឺ ខេត្ត​បាត់​ដំបង ​នៅ​ថ្ងៃទី​២៦-២៧ ខែ​មករា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ស្តា​ត​ចាស់ វាល​បែក​ចាន​ ទី​រួម​ខេត្ត​បាត់ដំបង។​

ស្រា​បៀ​ថៃ​ហ្គ័​រ​ ជា​ស្រា​បៀ ដែលមាន​គុណភាព​ខ្ពស់ ​លំដាប់ថ្នាក់​អន្តរជាតិ​ មាន​ដើមកំណើត​តាំងពី​ឆ្នាំ​១៩៣២​ នៅ​ប្រទេស​សិង្ហបុរី និង​មាន​លក់​នៅ​ច្រើនជាង​៧០​ប្រទេស ​នៅ​ទូទាំង​ពិភពលោក ហើយ​ស្រា​បៀ​ថៃ​ហ្គ័​រ​ឈ្នះ ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើនជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណ​ភាព​។​
សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀ​ថៃ​ហ្គ័​រ​ ៖ www.facebook.com/TigerBeerKH
ពិសា​ដោយ​ការទទួលខុសត្រូវ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114