សន្តិសុខសង្គម
ឆ្កែ ៥ ក្បាល ព្រួតខាំកុមារីម្នាក់ ពេលនេះម្ចាស់ទទួលខុសត្រូវលើថ្លៃព្យាបាល
ម្ចាស់ឆ្កែដែលព្រួតខាំកុមារីម្នាក់នៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង កំពុងទទួលខុសត្រូវដោះស្រាយថ្លៃសេវាព្យាបាលទាំងអស់ រីឯសត្វឆ្កែត្រូវចាប់បង្ខាំងទុក។

លោកវរៈសេនីយ៍ទោ ស្រ៊ីន សុខលីន អធិការនគរបាលស្រុកកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៥ថា គិតមកទល់ម៉ោងនេះ ម្ចាស់ឆ្កែចំនួន៥ក្បាល ដែលព្រួតខាំកុមារីឈ្មោះ ឌី ដានីន អាយុ៧ឆ្នាំ កំពុងចូលខ្លួនទៅដោះស្រាយទូទាត់ថ្លៃសេវាព្យាបាលទាំងស្រុងនៅមន្ទីរពេទ្យបង្អែកខេត្តរួចរាល់ហើយ។
លោកអធិការនគរបាលស្រុកកោះកុង បន្ថែមថា ក្រៅពីឱ្យម្ចាស់ឆ្កែចេញមុខទទួលខុសត្រូវដោះស្រាយចំពោះកុមារីរងគ្រោះ សមត្ថកិច្ចក៏ណែនាំឱ្យបង្ខាំងឆ្កែទាំងនោះទុក ដោយមិនព្រលែងពាសវាលពាសកាលទៀត ហើយធ្វើកិច្ចសន្យាមិនកើតមានករណីឆ្កែខាំមនុស្សណាម្នាក់ជាលើកទី២នោះទេ។
បច្ចុប្បន្ន កុមារីរងគ្រោះកំពុងត្រូវបានយកចិត្តទុកដាក់ពិនិត្យ និងព្យាបាលពីក្រុមគ្រូពេទ្យ និងអាជ្ញាធរសមត្ថកិច្ច។

លោកវរៈសេនីយ៍ទោ ស្រ៊ីន សុខលីន លើកឡើងថា កុមារីរងគ្រោះដែលត្រូវសត្វឆ្កែ៥ក្បាលព្រួតខាំ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា វេលាម៉ោង ១០ ព្រឹក បណ្តាឲ្យរងរបួសធ្ងន់ ខណៈកំពុងដើរត្រលប់មកពីសាលារៀន នៅចំណុចក្នុងដីចម្ការលោក លិ អ៊ូលៀង (ម្ចាស់ឆ្កែ)។
ឪពុកកុមារីរងគ្រោះឈ្មោះ ជួង ឌីណា អាយុ ៣៥ឆ្នាំ និងម្តាយឈ្មោះ ឃាង សុខលាប អាយុ ៣៤ឆ្នាំ អ្នកទាំងពីរ មានមុខរបរកម្មករជៀជ័រកៅស៊ូ ស្នាក់នៅក្នុងដីចម្ការលោក លិ អ៊ូលៀង។

យោងតាមកំណត់ហេតុ និងសួរបំភ្លឺឈ្មោះ ហាក់ ចន្ថា ត្រូវជាប្រពន្ធលោក លិ អ៊ូលៀង ដែលជាម្ចាស់ឆ្កែដែរបានឃើញហេតុការរាយការណ៍ប្រាប់ថា ជារៀងរាល់ថ្ងៃកុមារីរងគ្រោះខាងលើទៅរៀន គឺឪពុកម្តាយជូនទៅ និងយកត្រលប់មកវិញ ប៉ុន្តែថ្ងៃកើតហេតុ កុមារីរងគ្រោះដើរមកផ្ទះដោយខ្លួនឯង អំឡុងពេលនោះគាត់បានលឺសំឡេងឆ្កែព្រុស និងសំឡេងក្មេងយំគាត់ក៏រត់ចេញមកមើលក៏ឃើញឆ្កែចំនួន៥ក្បាលកំពុងខាំកុមារីរងគ្រោះ។
គាត់ក៏បានស្ទុះចូលទៅចាប់ឆ្កែ និងទាញក្មេងចេញ បណ្តាលឱ្យគាត់ត្រូវរបួសដៃផងដែរ ដោយសារតែស្ថានភាពកុមារីរងគ្រោះត្រូវរបួស និងមានឈាមហូរលើផ្ទៃមុខ និងដៃជើង គាត់ភ័យតក់ស្លុតពេកបានស្រែកផង យំផងហៅអ្នកជួយ។

ភ្លាមៗនោះឪពុកម្តាយកុមារីរងគ្រោះ ដែលកំពុងជៀរជ័រកៅស៊ូក្នុងចម្ការបានរត់មកដល់អោបបីកូនចុះមកក្នុងភូមិដើម្បីសង្គ្រោះ តែដោយឃើញរបួសធ្ងន់ធ្ងរ លោក ខាំ លិ ត្រូវជាប្តីរបស់លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានជួយដឹកកុមារីរងគ្រោះតាមរយៈអូប័រទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកខេត្តកោះកុង៕

អត្ថបទៈសិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


